ព័ត៌មានអន្ដរជាតិ
យន្តហោះដឹកលុយ ជួបឧបទ្ទវហេតុ នៅបូលីវី ស្លាប់មនុស្ស១៥នាក់ និងខ្ទាតលុយចេញគរទឹកគរដី
យន្តហោះមួយគ្រឿងដែលមានដឹកលុយយកទីកាន់ធនាគារ បានជួបឧបទ្ទវហេតុនៅប្រទេសបូលីវី បណ្តាលឲ្យមនុស្ស១៥នាក់ស្លាប់និង៣១នាក់រងរបួស និងខ្ទាតលុយចេញ គរទឹកគរដី។

តាមការផ្សាយរបស់ BBC, ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង០៦:១៥នាទី ល្ងាចថ្ងៃសុក្រ (ពេលវេលនៅបូលីវី) ក្នុងទីក្រុង El Alto ភាគខាងលិច។
តាមការឲ្យដឹងពីមន្ត្រី, យន្តហោះនេះជាយន្តហោះដឹកទំនិញ C-130 Hercules របស់កងទ័ពអាកាសបូលីវី ហោះចេញពីទីក្រុង Santa Cruz ហើយបានធ្លាក់ផ្លូវពេលចុះចតនៅអាកាសយានដ្ឋាន El Alto បណ្តាលឲ្យរេចូលទៅផ្លូវហាយវ៉េ បុកជាមួយរថយន្ត-ម៉ូតូ ដែលកំពុងធ្វើដំណើរនៅលើផ្លូវដ៏មមាញឹក។

យ៉ាងណា មិនមានការបញ្ជាក់ច្បាស់ឡើយថាតើក្នុងយន្តហោះនោះមានផ្ទុកមនុស្សប៉ុន្មាននាក់និងលុយប៉ុន្មាន ប៉ុន្តែភ្លាមៗបើគិតពីមនុស្សស្លាប់សរុបគឺមាន១៥នាក់ និងរបួស៣១នាក់ ហើយគេបារម្ភថា តួលេខមនុស្សស្លាប់អាចកើនឡើងទៀត។
ក៏មិនមានការទម្លាយព័ត៌មានច្បាស់ដែរ តើយន្តហោះនោះដឹកលុយប៉ុន្មាន គ្រាន់តែដឹងថា លុយទាំងអស់សុទ្ធសឹងជាលុយទើបបោះពុម្ភ ដឹកយកទៅកាន់ធនាគារកណ្តាលបូលីវី។

តាមរយៈវីដេអូដែលគេបង្ហោះលើបណ្តាញសង្គម គេបានឃើញមានជនឆ្លៀតឱកាសយ៉ាងច្រើន នាំគ្នាទៅរើសលុយនៅកន្លែងកើតហេតុ ប៉ុន្តែពួកគេមួយចំនួនត្រូវប៉ូលិសចាប់ខ្លួនបាន ខណៈខ្លះទៀតរត់គេចខ្លួន។
បូលីវី កំពុងបើកការស៊ើបអង្កេតរកមូលហេតុពិតនៃគ្រោះថ្នាក់នេះ ដ្បិតព័ត៌មានបឋមបង្ហាញថា យន្តហោះរត់ខុសផ្លូវដោយសារមានព្រឹលធ្លាក់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


