ព័ត៌មានអន្ដរជាតិ
ការប្រយុទ្ធគ្នានៅកូឡុំប៊ី អាចជាមូលហេតុធ្វើឲ្យធ្លាក់យន្តហោះយោធា ស្លាប់មនុស្ស៦៦ នាក់ និង បាត់ខ្លួន៤ នាក់
យន្តហោះដឹកជញ្ជូនយោធាកូឡុំប៊ីមួយគ្រឿងបានធ្លាក់ភ្លាមៗ បន្ទាប់ពីហោះឡើងកាលពីថ្ងៃចន្ទទី២៣មីនា ដោយបានសម្លាប់មនុស្ស ៦៦នាក់ ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានដឹកអ្នកនៅរស់រានមានជីវិតរាប់សិបនាក់ទៅកាន់មន្ទីរពេទ្យក្បែរនោះ និងកំពុងស្វែងរកមនុស្ស៤នាក់ដែលនៅតែបាត់ខ្លួននៅឡើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ។

ប្រធានកងកម្លាំងប្រដាប់អាវុធប្រទេសកូឡុំប៊ី លោក Hugo Alejandro Lopez បានសរសេរនៅលើបណ្ដាញសង្គម X ថា យន្តហោះដឹកជញ្ជូនប្រភេទ Hercules C-130 ដែលផលិតដោយក្រុមហ៊ុន Lockheed Martin (LMT.N)របស់សហរដ្ឋអាមេរិក ដឹកមនុស្សចំនួន ១២៨ នាក់ រួមទាំងសមាជិកកងទ័ពអាកាសចំនួន ១១នាក់ បុគ្គលិកយោធាចំនួន ១១៥ នាក់ និងមន្ត្រីប៉ូលិសជាតិចំនួន ២នាក់។
លោកបាន បញ្ចាក់ទៀតថា គ្រោះថ្នាក់នេះបានកើតឡើងនៅពេលដែលយន្តហោះកំពុងហោះឡើងពីតំបន់ Puerto Leguizamo នៅជាប់ព្រំដែនជាមួយប្រទេសប៉េរូ ដោយបានធ្លាក់នៅចម្ងាយប្រហែល ១,៥ គីឡូម៉ែត្រពីចំណុចហោះឡើង។ បន្ទាប់ពីការប៉ះទង្គិចគ្នាដោយអាវុធភ្លាមៗ នៅផ្នែកខាងលើយន្តហោះកើតហេតុមានសភាពធ្ងន់ធ្ងរភ្លាមៗ។
ទោះជាយ៉ាងណា មិនមានសញ្ញាណាមួយដែលបង្ហាញថា ការធ្លាក់យន្តហោះនេះទាក់ទងនឹងក្រុមប្រដាប់អាវុធខុសច្បាប់នោះទេ។ យន្តហោះនេះមានសិទ្ធិធ្វើប្រតិបត្តិការ ហើយក្រុមនាវិកបានបំពេញតាមស្តង់ដារទាំងអស់មុនពេលហោះឡើង។ ចំពោះ មូលហេតុនៃគ្រោះថ្នាក់នេះអាជ្ញាធរមូលដ្ឋានបានព្រមានថា ចំនួនអ្នកស្លាប់អាចបន្តកើនឡើង ខណៈដែលការស្វែងរក និងផ្ទៀងផ្ទាត់ដើម្បីស៊ើបអង្កេតនៅតែបន្ត៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


