ព័ត៌មានអន្ដរជាតិ
ធ្លាក់យន្តហោះនៅរុស្ស៊ី ស្លាប់មនុស្ស២៩នាក់
មនុស្សមួយយន្តហោះ ក្នុងនោះមានអ្នកដំណើរ២៣នាក់និងសមាជិកអាកាសយានិក៦នាក់ បានបាត់បង់ជីវិតក្នុងសោកនាដកម្មដែនអាកាសដ៏រន្ធត់ នៅតំបន់គ្រីមៀ នៃប្រទេសរុស្ស៊ី។

តាមការផ្សាយរបស់ RT, យន្តហោះដឹកជញ្ជូនរបស់យោធាធុន An-26 បានធ្លាក់ចូលភ្នំ អំឡុងពេលហោះហើរលើឧបទ្វីបសមុទ្រខ្មៅ នាវេលាម៉ោង៦ល្ងាចថ្ងៃអង្គារទី៣១ខែមីនាឆ្នាំ២០២៦ បណ្តាលឲ្យស្លាប់មនុស្ស២៩នាក់។
ទីក្រុងមូស្គូ មិនបញ្ចេញព័ត៌មានឡើយថាតើយន្តហោះនេះ ហោះពីណាទៅណា ហើយក៏មិនដឹងច្បាស់អំពីមូលហេតុធ្លាក់ដែរ ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ីបញ្ជាក់ថា វាមិនមែនធ្លាក់ដោយសារអ៊ុយក្រែនបាញ់ទេ។
យ៉ាងណា សារព័ត៌មាន RIA Novosti រាយការណ៍ថា បើយោងតាមទិន្នន័យបឋម យន្តហោះនេះគឺធ្លាក់ ដោយសារបញ្ហាបច្ចេកទេស។
សូមជម្រាបថា An-26 គឺជាយន្តហោះដឹកជញ្ជូនយោធាធុនមធ្យម ដែលមានម៉ាស៊ីនស្លាបចក្រពីរ (Turboprop) រចនានិងផលិតដោយក្រុមហ៊ុន Antonov នៃអតីតសហភាពសូវៀត។
វាអាចដឹកទាហានបាន ៤០ នាក់ ឬទាហានឆត្រយោង ៣០ នាក់ ឬទំនិញទម្ងន់រហូតដល់ ៥ ៥០០ គីឡូក្រាម។ ជាមួយល្បឿនប្រហែល ៤៤០ គីឡូម៉ែត្រក្នុងមួយម៉ោង, An-26 អាចហោះបានចម្ងាយប្រហែល ១ ១០០ គីឡូម៉ែត្រ នៅពេលផ្ទុកពេញ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


