ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ប្រកាសផ្តល់ប្រាក់រង្វាន់ ៦០ ០០០ដុល្លារ ដល់នរណា ចាប់បានទាហានអាមេរិក ដែលនៅរស់ពីការធ្លាក់ F-15
អ៊ីរ៉ង់ បានប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់ទៅ១០ពាន់លានតូម៉ាន់ ស្មើនឹងប្រហែល ៦០ ០០០ដុល្លារអាមេរិក ជូនចំពោះនរណាក៏ដោយ ឲ្យតែចាប់បានទាហានអាមេរិកម្នាក់ ដែលនៅរស់ពីការធ្លាក់យន្តហោះចម្បាំង F-15E។

កាលពីថ្ងៃសុក្រទី៣ខែមេសាឆ្នាំ២០២៦ កងឆ្មាំបដិវត្តន៍ បានបញ្ជាក់ពីការបាញ់ទម្លាក់យន្តហោះនេះ នៅកណ្តាលប្រទេសអ៊ីរ៉ង់ ខណៈព័ត៌មានខាងអាមេរិកទម្លាយថា ក្នុងយន្តហោះនោះមានទាហាន២នាក់ ម្នាក់ជាអ្នកបើក និងម្នាក់ទៀតជាអ្នកជំនាញបាញ់អាវុធ។
យ៉ាងណា ក្នុងនោះ អ្នកបើកយន្តហោះត្រូវបានអាមេរិករកឃើញនិងសង្គ្រោះបានហើយ នៅឡើយតែអ្នកជំនាញបាញ់អាវុធប៉ុណ្ណោះ ដែលមិនទាន់ដឹងដំណឹង។
ឥឡូវ បើតាមការផ្សាយរបស់ Roya News, អ៊ីរ៉ង់ប្រកាសថា បើនរណាចាប់បានរូបគេទាំងរស់ នឹងទទួលបានប្រាក់រង្វាន់រហូតដល់ទៅ១០ពាន់លានតូម៉ាន់។

យន្តហោះចម្បាំង F-15E Strike Eagle ផលិតដោយក្រុមហ៊ុន Boeing មានតម្លៃប្រហែល ១០០ លានដុល្លារ ក្នុងមួយគ្រឿង ហើយត្រូវបានរចនាឡើងសម្រាប់បេសកកម្មវាយប្រហារទាំងតាមអាកាស និងលើដី។
វាអាចហោះហើរក្នុងកម្ពស់ទាប និងបំពាក់ដោយប្រព័ន្ធរ៉ាដាដែលអាចចាប់សញ្ញាគោលដៅលើដីពីចម្ងាយបានយ៉ាងល្អ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ទទួលស្គាល់ជាផ្លូវការដែរថា យន្តហោះចម្បាំងនេះពិតជាធ្លាក់មែន ប៉ុន្តែបញ្ជាក់ទៀតថា ការបាញ់ធ្លាក់នេះ នឹងមិនប៉ះពាល់ដល់ការចរចាឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


