Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូនេស៊ីមានអ្នកស្លាប់ដោយសារការបាក់ដីថ្មីក្រោយកប់ក្រោមភក់រាប់តោន

បានផុស

នៅ

ក្រុមមន្ត្រីបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងបានបង្កជាការបាក់ដីនៅលើកោះ Java របស់ឥណ្ឌូណេស៊ីដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤ នាក់ និង ២០ នាក់ទៀតបាត់ខ្លួន ខណៈបុគ្គលិកសង្គ្រោះបន្ទាន់បានជីកដោយដៃទទេ និងប្រើប៉ែលដើម្បីស្វែងរកជនរងគ្រោះបន្ថែមទៀតនៅថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិលោក Raditya Jati បាននិយាយថា អ្នកជួយសង្គ្រោះរាប់រយនាក់រួមទាំងទាហាន ប៉ូលិស និងអ្នកស្ម័គ្រចិត្តបានចូលរួមក្នុងការស្វែងរកអ្នកដែលបាត់ខ្លួននៅភូមិ Selopuro ក្នុងស្រុក Nganjuk របស់ខេត្ត East Java ដើម្បីស្វែងរកជនរងគ្រោះដែលអាចរស់រានមានជីវិត ។

ភក់ដែលហូរចេញពីកូនភ្នំព័ទ្ធជុំវិញភូមិកាលពីល្ងាចថ្ងៃអាទិត្យបានវាយប្រហារផ្ទះយ៉ាងតិច ៨ ខ្នងធ្វើឲ្យមនុស្ស ២១ នាក់ត្រូវកប់ក្រោមភក់រាប់តោន ខណៈមនុស្ស ១៤ នាក់ផ្សេងទៀតបានរងរបួស ។

មនុស្ស ៣ នាក់ត្រូវបានជួយសង្គ្រោះ ហើយទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះឥណ្ឌូនេស៊ីបាននិយាយថា ខ្លួនបានរកឃើញសាកសព ៤ នាក់ ប៉ុន្តែនៅតែកំពុងស្វែងរកមនុស្ស ២០ នាក់ដែលបានរាយការណ៍ថាកំពុងបាត់ខ្លួន ។

ទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះខេត្ត East Java បានប្រាប់ AFP ថា “យើងមិនអាចយកឧបករណ៍ធុនធំទៅកន្លែងបាក់ដីបានទេ ។ ទោះយ៉ាងណាយើងកំពុងព្យាយាមធ្វើវា” ។

ទីភ្នាក់ងារនេះបានបន្ថែមទៀតថា ទីក្រុង Pasuruan ដែលជាទីក្រុងមួយក្នុងខេត្ត East Java ក៏ត្រូវទឹកជន់លិចដែរ បន្ទាប់ពីទឹកទន្លេបានជន់លិចដោយសារមានភ្លៀងធ្លាក់ខ្លាំងដែលបង្ខំឲ្យមនុស្សជាង ៣៥០ នាក់រត់ចេញពីផ្ទះរបស់ពួកគេ ។

ទឹកជំនន់ធ្ងន់ធ្ងរក៏ត្រូវបានគេរាយការណ៍នៅក្នុងខេត្តជាច្រើនទៀតនៅក្នុងប្រទេសប្រជុំកោះដ៏ធំនេះក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Star

ចុចអាន ៖ ដឹងមូលហេតុខ្លះហើយ! ឥណ្ឌូនេស៊ីបញ្ចេញរបាយការណ៍បឋមការធ្លាក់យន្ដហោះ Sriwijaya Air

ចុចអាន ៖ ឥណ្ឌូនេស៊ីប្រាប់កាលបរិច្ឆេទបង្ហាញទិន្នន័យបឋមនៃការធ្លាក់យន្តហោះ Sriwijaya Air

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម