ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់វាលស្បូវចុះកាយចង្អូរកុំឲ្យទឹកដក់លើផ្លូវ
ដោយសារតែភ្លៀងធ្លាក់ផ្ទួនៗធ្វើឲ្យទឹកដក់ផ្លូវ និងបង្កឲ្យលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋទើបអាជ្ញាធរតាមបណ្តាសង្កាត់ចុះកាយប្រឡាយបង្ហូទឹកតាមបណ្តាទីតាំងដែលលិច។

យោងតាមប្រភពពីលោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវបានឲ្យដឹងថា បន្ទាប់ពីភ្លៀងធ្លាក់ផ្ទួនៗគ្នារាល់ថ្ងៃបង្កឲ្យលិចភូមិពិសេសលិចផ្លូវសម្រាប់ធ្វើដំណើរទើបលោកស្រីបានដឹកនាំកម្លាំងចុះកាយប្រឡាយបង្ហូទឹកកុំឲ្យទឹកដក់លើផ្លូវដែលងាយនិងបាក់ស្រុត។

លោក ស្រីចៅសង្កាត់វាលស្បូវបានបន្តថា ទីតាំងដែលលិចមួយចំនួនត្រូវដាក់ម៉ាសុីនបូមទឹកចេញព្រោះទឹកច្រើនពេកហើយទីតាំងដែលទឹកដក់លើផ្លូវគឺត្រូវជីកចង្អូដើម្បីបង្ហូទឹកចេញ។ ក្នុងនោះតំបន់ដែលរងការលិចលង់ជ្រៅជាងគេ លោកស្រីចៅសង្កាត់បាននាំយកអំណោយទៅផ្តល់ជូនដើម្បីជាការដោះទាល់បានខ្លះៗ។
គួរបញ្ជាក់ថាសង្កាត់វាលស្បូវស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញជាប់ដងទន្លេមេគង្គក្រោម៕
ដោយ៖ នរា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


