ព័ត៌មានអន្ដរជាតិ
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានសោះក្នុងរយៈពេលមួយ១០០ឆ្នាំចុងក្រោយ បានវាយប្រហារភាគខាងត្បូងនិងកណ្តាលប្រទេសកូរ៉េខាងត្បូង ដោយប្រែក្លាយទីក្រុងមួយចំនួននៅទីនោះទៅជាទន្លេ ជាហេតុបង្ខំឲ្យមនុស្ស ១ ៥០០នាក់ជម្លៀសចេញពីផ្ទះសម្បែង ថែមទាំងសម្លាប់មនុស្សម្នាក់ទៀតផង។

VN Express បានចុះផ្សាយកាលពីថ្ងៃអាទិត្យទី២២ខែកញ្ញាឆ្នាំ២០២៤ថា ភ្លៀងធ្លាក់ខ្លាំងរយៈពេល៣ថ្ងៃនៅទីនោះបានជន់លិចផ្លូវនិងផ្ទះប្រជាពលរដ្ឋ ជាពិសេសតំបន់ឆ្នេរសមុទ្រជាកន្លែងរងគ្រោះខ្លាំងជាងគេ។
ទន្ទឹម យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលឧតុនិយមកូរ៉េ, នៅតំបន់ភ្នំនៃកោះ Jeju ភ្លៀងធ្លាក់បានឈានដល់កម្រិត ៧៧០មិល្លីម៉ែត្រគិតចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ខែកញ្ញា ចំណែកនៅទីក្រុង Yeosu ក្នុងខេត្ត Jeolla ខាងត្បូង ទឹកភ្លៀងបានឈានដល់កម្រិត៤០០មិល្លីម៉ែត្រ។

ចំណែកនៅ ទីក្រុង Changwon ក្នុងខេត្ត Gyeongsang ឯណោះវិញ, កាលពីថ្ងៃទី២១ខែកញ្ញាទឹកភ្លៀង បានបង្អុរមកក្នុងកម្រិត៥៣០មិល្លីម៉ែត្រ ដែលនេះជាកម្រិតភ្លៀងធ្លាក់ខ្លាំងបំផុតត្រឹមមួយថ្ងៃមិនធ្លាប់មានសោះចាប់តាំងពីដើមឆ្នាំមក។
លើសពីនេះ ការវាយប្រហារដោយភ្លៀងធ្លាក់ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សំណង់ហេដ្ឋារចនាសម្ព័ន្ធនិងទ្រព្យសម្បត្តិនានា ខណៈក្រសួងមហាផ្ទៃបានចេញរបាយការណ៍ថា សំណង់ចំនួន១៦២ត្រូវខូចខាត ផ្លូវលិចទឹកចំនួន១០៧ខ្សែ បាក់ដី២១ករណី ផ្ទះ១៧០ខ្នងត្រូវទឹកជន់លិច ហើយដីស្រែជាង ៤ ១០០ហិកតាត្រូវលិចទឹក៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


