ព័ត៌មានអន្ដរជាតិ
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
ទីក្រុង Los Angeles នៃរដ្ឋកាលីហ្វ័រញ៉ា ទើបតែធូរស្រាលពីភ្លើងឆេះព្រៃបានបន្តិចប៉ុណ្ណោះ ស្រាប់តែពេលនេះ កើតមានគ្រោះធម្មជាតិថ្មីមួយទៀត នោះគឺបំណាក់ដីភក់។

តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែមករាឆ្នាំ២០២៥ បំណាក់ដីនេះ កើតឡើងក្នុងតំបន់ Pacific Palisades វាយប្រហារផ្ទះតម្លៃ២លានដុល្លារមួយខ្នង ដែលទើបរួចផុតពីការលេបត្របាក់ដោយអណ្តាតភ្លើងនៃគ្រោះអគ្គិភ័យដ៏សាហាវ។
មុននេះដែរ អាជ្ញាធរក្នុងតំបន់បានព្រមាន អំពីគ្រោះថ្នាក់នៃការបាក់ដីភក់ ហើយក្រុមមន្ត្រីត្រូវបានដាក់ពង្រាយ ដើម្បីលើកផ្លាកសម្គាល់នៅតាមទីតាំងដែលមានហានិភ័យខ្ពស់ ជាពិសេសនៅតាមជម្រាលភ្នំ ខណៈមានសេចក្តីរាយការណ៍ថា កន្លែងខ្លះកើតមានគ្រោះធម្មជាតិនេះរួចទៅហើយ គ្រាន់តែមិនប៉ះពាល់ដល់មនុស្ស។

លោក Mark Pestrella ប្រធានមន្ទីរសាធារណការតំបន់ Los Angeles បាននិយាយថា ពលរដ្ឋក្នុងតំបន់នេះទាំងអស់ត្រូវមានការប្រុងប្រយ័ត្នជានិច្ចចំពោះបំណាក់ដីក្រោយភ្លើងឆេះព្រៃ ត្បិតគ្មានភ្លៀងក៏ដោយ។ មានភក់និងកម្ទេចកម្ទីច្រើនណាស់! ក្រុមពន្លត់អគ្គិភ័យបានបាញ់ទឹកច្រើនដើម្បីពន្លត់ភ្លើង ដូច្នេះហើយ ដីច្បាស់ជាមានទម្ងន់និងរងបន្ទុកខ្លាំង។
ងាកទៅមើលឆ្នាំ២០១៧ កាលនោះភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ត្រូវវាយប្រហារដោយភ្លើងឆេះព្រៃ Thomas សម្លាប់មនុស្ស២នាក់ ប៉ុន្តែយ៉ាងណា ក្រោយមកក៏កើតមានបំណាក់ដីសម្លាប់មនុស្សរហូតដល់ទៅ២៣នាក់ទៀត។

លុះដើមឆ្នាំ២០២៥ រដ្ឋកាលីហ្វ័រញ៉ា ត្រូវលេបត្របាក់ដោយភ្លើងឆេះព្រៃកាចសាហាវសាជាថ្មី ដោយគិតត្រឹមរសៀលថ្ងៃសុក្រទី១៧ខែមករា អគ្គិភ័យបានសម្លាប់មនុស្សចំនួន២៦នាក់ និងបង្ខំឲ្យរាប់លាននាក់ទៀត ជម្លៀសចេញពីផ្ទះសម្បែង។
អគ្គិភ័យបានឆេះកម្ទេចលើផ្ទៃដីជាង ១៦ ៣០៨ហិកតា ដោយបំផ្លាញសំណង់អគារនិងផ្ទះសម្បែងជាង ១២ ៣០០ខ្នង និងបណ្តាលឲ្យខាតបង់សេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ប្រមាណ២៥០ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រដ្ឋកាលីហ្វ័រញ៉ា កើតមានភ្លើងឆេះព្រៃថ្មី បង្កការគំរាមកំហែងបន្ថែមទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៨ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


