ព័ត៌មានជាតិ
ភ្លៀងមួយមេធំយប់មិញ បង្កឱ្យលិចផ្ទះសម្បែងប្រជាពលរដ្ឋនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ
ភ្លៀងធ្លាក់មួយមេធំផ្ទួនៗគ្នាកាលពីពាក់កណ្តាលអាធ្រាតឈានចូលថ្ងៃទី៥ ខែតុលា បង្កឱ្យលិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋ នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ពិសេសតំបន់ផ្សារបឹងព្រលឹត។

ប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា នៅពាក់កណ្តាលអាធ្រាតថ្ងៃទី៥ ខែតុលា មានភ្លៀងធ្លាក់យ៉ាងខ្លាំងបង្កឱ្យលិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋនៅតំបន់ផ្សារបឹងព្រលឹត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ហើយភ្លឺស្រាងៗឡើងស្រាប់តែទឹកលិចក្នុងភូមិតែម្តង។ ប្រជាពលរដ្ឋ បាននិយាយថា ក្នុងអំឡុងពេលមួយខែមុន ទោះភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក៏មិនអាចលិចលង់ដូចថ្ងៃនេះដែរដោយសារអាជ្ញាធរបានស្តាប្រឡាយព្រែកប្រាបង្ហូចូលទៅក្នុងទន្លេ ប៉ុន្តែទឹកទន្លេហក់ឡើងខ្ពស់ជាងព្រែក ដូច្នេះមិនអាចបង្ហូទៅបានទើបលិចលង់បែបនេះ។
បើតាមប្រសាសន៍ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា លោកបានដឹកនាំកម្លាំងជំនាញចុះសិក្សាពីបញ្ហាបញ្ជៀសទឹកកុំឱ្យលិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋ ហើយចៃដន្យភ្លៀងមួយមេធំកាលពីយប់មិញនេះ គឺមិនថាឡើយតែតំបន់ព្រែកប្រា មានតំបន់ជាច្រើនក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ក៏រងការលិចលង់ដែរ។ លោកអភិបាលខណ្ឌច្បារអំពៅបានឱ្យមន្ត្រីប្រចាំការនៅស្ថានីយ៍បូមទឹកព្រែកបារាំងត្រូវរួសរាន់បូមដើម្បីកុំឱ្យទឹកលិចលង់យូនាំឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ចំណែក តាមបណ្តាភូមិត្រូវចុះស្តាសំរាមចេញពីមុខលូដើម្បីឲ្យទឹកហូចូលលូងាយឆាប់ស្រកទៅវិញ៕



ដោយ៖នរា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


