ព័ត៌មានអន្ដរជាតិ
មនុស្សជិត ១៤០ នាក់ធ្លាក់ខ្លួនឈឺក្រពះពោះវៀន ក្រោយជិះកម្សាន្តលើកប៉ាល់ទេសចរណ៍ អង់គ្លេស ២០ យប់
បើយោងតាមរបាយការណ៍ពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា អ្នកដំណើរ និងក្រុមការងារជិត ១៤០ នាក់បានធ្លាក់ខ្លួនឈឺ ក្រោយចំណាយពេល ៣ សប្ដាហ៍លើដំណើរកម្សាន្ត ១០៧ យប់នៅលើកប៉ាល់ទេសចរណ៍ Queen Victoria របស់ក្រុមហ៊ុនអង់គ្លេស Cunard Cruise Line ។ នេះបើតាមសារពត៌មាន CNN បានចេញផ្សាយនៅថ្ងៃទី០២ ខែកុម្ភៈនេះ ។

យោងតាមរបាយការណ៍ មនុស្ស ១៣៩ នាក់ ក្នុងនោះមានអ្នកដំណើរ ១២៣ នាក់ និងសមាជិកនាវិក ១៦ នាក់បានរាយការណ៍ពីរោគសញ្ញាជំងឺក្រពះពោះវៀនដែលរួមមាន រាគ និងក្អួត ខណៈនៅលើកប៉ាល់នោះមានអ្នកដំណើរសរុប ១,៨២៤ នាក់ និងក្រុមការងារ ៩៦៧ នាក់ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរខាងក្រុមហ៊ុន Cunard Cruise Line បាននិយាយថា មានភ្ញៀវមួយចំនួនតូចបានរាយការណ៍ពីរោគសញ្ញានៃជំងឺក្រពះពោះវៀននៅលើកប៉ាល់ Queen Victoria ប៉ុន្តែពេលនេះពួកគេបានបង្កើនការរក្សាអនាម័យ សម្លាប់មេរោគ ដំណើរការពិធីសារសុខភាព និងសុវត្ថិភាពឲ្យបានកាន់តែប្រសើរឡើងភ្លាមៗផងដែរ ដើម្បីធានាបាននូវសុខុមាលភាពរបស់ភ្ញៀវ និងក្រុមការងារទាំងអស់នៅលើកប៉ាល់ ។

ចំណែកអ្នកដំណើរ និងក្រុមការងារលើកប៉ាល់ដែលមានរោគសញ្ញាត្រូវបានដាក់នៅដាច់ដោយឡែកពីគេផងដែរ ខណៈដែលមូលហេតុនៃជំងឺនេះ CDC មិនទាន់អាចបញ្ជាក់ឲ្យដឹងនៅឡើយទេ ។
គួរបញ្ជាក់ថា កប៉ាល់ទេសចរណ៍ Queen Victoria ដែលបានចាប់ផ្តើមចេញដំណើរនៅទីក្រុង Southampton ប្រទេសអង់គ្លេសកាលពីថ្ងៃទី១១ ខែមករា បានទៅដល់ទីក្រុង Fort Lauderdale រដ្ឋ Florida កាលពីថ្ងៃទី ២២ ខែមករា និងបន្តដំណើរជាហូរហែទៅកាន់ទីក្រុង Aruba, Guatemala, Cabo San Lucas, San Francisco និង Hawaii និងត្រលប់ចូលចតនៅកំពង់ផែវិញនៅថ្ងៃទី១២ ខែកុម្ភៈ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


