Connect with us

ព័ត៌មានអន្ដរជាតិ

មេ​ណាតូ សរសើរ ត្រាំ ​ថា​អាច​បំបែក​ភាព​ជាប់គាំង​នៅ​អ៊ុយក្រែន

បានផុស

នៅ

​ក្នុងកិច្ចប្រជុំ​​​នៅការិយាល័យរាងពងក្រពើ​កាល​ពី​ថ្ងៃ​​​ទី​១៣​ខែ​មីនា​ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានសរសើរប្រធានាធិបតីអាមេរិក លោក ដូណាល៉ ត្រាំ សម្រាប់តួនាទីសំខាន់របស់គាត់ក្នុងការជំរុញកិច្ច​ចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន។

លោក Mark Rutte និង​លោក ដូណាល់ ត្រាំ (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Rutte បាននិយាយ​ទៅ​កាន់​លោក ត្រាំ ថា៖ «អ្នក​បាន​ចាប់ផ្ដើម​ការ​សន្ទនា​ជាមួយ​រុស្ស៊ី និង​​កិច្ចចរចា​ដ៏​ជោគជ័យ​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត ហើយ​ឥឡូវ​ជាមួយ​អ៊ុយក្រែន​ថែម​ទៀត។ ខ្ញុំ​ពិត​ជា​ចង់​សរសើរអ្នក​​ណាស់​សម្រាប់​រឿង​ទាំង​នេះ»។

កិច្ចប្រជុំក៏បានលើកឡើងពីសារៈសំខាន់នៃការរក្សាភាពរឹងមាំ និងឯកភាពរបស់អង្គការណាតូ​ផង​ដែរ។ លោក Rutte ថែម​ទាំង​សរសើរ​លោក ត្រាំ ចំពោះការលើកទឹកចិត្តសមាជិកសម្ព័ន្ធ​មិត្ត​ដើម្បីបង្កើនការចំណាយលើវិស័យការពារជាតិ ដោយបង្ហាញពីការប្តេជ្ញាចិត្តនាពេលថ្មីៗនេះរបស់ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ក្នុងការជំរុញថវិកាសន្តិសុខរបស់ពួកគេ។

លោក ត្រាំ បានសង្កត់ធ្ងន់លើភាពចាំបាច់​​របស់​អង្គការ​ណាតូ​ ដោយនិយាយថា៖ «អ្នកត្រូវតែរក្សា​ណាតូ​ឲ្យ​រឹងមាំ»។ ទន្ទឹម​នោះ លោក​ក៏​បាន​លើក​ឡើងពី​កិច្ច​ខិតខំប្រឹងប្រែងរបស់រដ្ឋបាល​អាមេរិក​ក្នុង​អាណត្តិ​របស់​លោក សម្រាប់​ការជំរុញ​ឲ្យ​បណ្តាប្រទេសអ៊ឺរ៉ុប​សម្រេច​បាន និងលើសពីការប្តេជ្ញាចិត្តលើការចំណាយលើវិស័យការពារជាតិរបស់ពួកគេ ដែលដំបូងឡើយកំណត់នៅត្រឹម ២%​នៃផលិតផលក្នុងស្រុកសរុប ហើយឥឡូវនេះបានស្នើ​ឡើង​ដល់ ៥%​ឯណោះ។

សូម​បញ្ជាក់​ថា ជំនួប​រវាង​ប្រមុខ​ណាតូ និង​មេ​ដឹក​នាំ​អាមេរិក​ ធ្វើ​ឡើងចំពេលដែល​មាន​ការពិភាក្សា​កំពុង​បន្តសម្រាប់បទឈប់បាញ់​រយៈពេល​ ៣០​ថ្ងៃ​សម្រាប់​សង្គ្រាម​នៅ​អ៊ុយក្រែន។ លោក ត្រាំ បានសម្តែងសុទិដ្ឋិនិយម​ចំពោះឆន្ទៈរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ក្នុងការយល់ព្រមលើបទឈប់បាញ់ក្រោមលក្ខខណ្ឌមួយចំនួន ដែលជាជំហាន​ដ៏សំខាន់មួយឆ្ពោះទៅរកដំណោះស្រាយជម្លោះដោយសន្តិវិធី៕

ដោយ៖ ឈាង

ចុចអាន៖ ពូទីន ទាមទារឲ្យមានការធានា ៣យ៉ាងដាច់ខាត ក្នុងអំឡុងពេលបទឈប់បាញ់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម