ព័ត៌មានអន្ដរជាតិ
គ្រោះទឹកជំនន់នៅ ឥណ្ឌូណេស៊ី ផ្ដាច់ជីវិតមនុស្ស ១៩ នាក់
ក្រុមមន្ត្រីបាននិយាយថា ទឹកជំនន់ភ្លាមៗ និងការបាក់ដីនៅលើកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ីបានបណ្តាលឲ្យមនុស្សយ៉ាងតិច ១៩ នាក់ស្លាប់ និង ៧ នាក់ផ្សេងទៀតបាត់ខ្លួន ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera កាលពីថ្ងៃទី១០ ខែមីនា ។

យោងតាមប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសឥណ្ឌូណេស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា ភក់ ថ្ម និងដើមឈើដែលបាក់រលំ បានរអិលចុះពីលើភ្នំ និងបានលេបត្របាក់ភូមិនានានៅក្នុងស្រុក Pesisir Selatan នៃខេត្ត West Sumatra កាលពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ។
ក្រុមអ្នកជួយសង្គ្រោះបានរកឃើញ សាកសពមនុស្សចំនួន ៦ នាក់នៅក្នុងទីក្រុង Pesisir Selatan ហើយសាកសពចំនួន ៣ នាក់ទៀតរកឃើញនៅក្នុងស្រុកជិតខាងនៃ Padang Pariaman ដែលនាំឲ្យចំនួនអ្នកស្លាប់មកដល់ពេលនេះកើនឡើងដល់ ១៩ នាក់ហើយ ។

ស្របពេលជាមួយគ្នានេះ យ៉ាងហោចណាស់អ្នកភូមិ ២ នាក់បានរងរបួស និង ៧ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ក្នុងនោះមនុស្សជាង ៨០,០០០ នាក់បានភៀសខ្លួនទៅកាន់ជម្រកបណ្តោះអាសន្នរបស់រដ្ឋាភិបាល ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះទាញយកអ្នកស្លាប់ និងបាត់ខ្លួនត្រូវបានរារាំងដោយការដាច់ចរន្តអគ្គិសនី ផ្លូវត្រូវបានបិទ ដោយសារភក់ក្រាស់ៗ និងកម្ទេចកម្ទី ។
គួរបញ្ជាក់ថា ទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីគឺជារឿងធម្មតាទៅហើយនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដោយសារមនុស្សរាប់លាននាក់រស់នៅក្បែរតំបន់ទំនាបទឹកជំនន់ ជាពិសេសក្នុងរដូវវស្សា ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


