Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះគ្រាប់បែកក្នុងបរិវេណ FBI នៅ អាមេរិក របួសមនុស្ស ១៦ នាក់ ខណៈ​ម្នាក់ដើរទៅពេទ្យដោយខ្លួនឯង

បានផុស

នៅ

មនុស្សចំនួន ១៦ នាក់បានរងរបួសក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅឯកន្លែងហ្វឹកហ្វឺនរបស់ FBI ក្នុងទីក្រុង Irvine រដ្ឋ Southern California របស់សហរដ្ឋអាមេរិក ខណៈបច្ចុប្បន្ន FBI ក៏កំពុងបើកការស៊ើបអង្កេតលើករណីមិននឹកស្មានដល់មួយនេះផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CBS News កាលពីថ្ងៃទី១៣ ខែមីនាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាំ​ពាក្យ​នាយកដ្ឋានតម្រួត​ Orange County បាន​ប្រាប់សារព័ត៌មាន CBS Los Angeles ថា ហេតុការណ៍នេះកើតមានឡើងនៅម៉ោង ១ រសៀលថ្ងៃពុធ (ម៉ោងនៅសហរដ្ឋអាមេរិក) បណ្ដាលឲ្យមនុស្ស ១៦ នាក់រងរបួស ក្នុងនោះ ១៣ នាក់រងរបួស ដោយសារវិលមុខ និងឈឺត្រចៀក ព្រោះតែថ្លង់សំឡេងផ្ទុះដ៏កក្រើក ខណៈជនរងគ្រោះ ៣ នាក់ទៀតរបួសខ្នង និងជើងតម្រូវឲ្យធ្វើការវះកាត់ ។

អ្នកនាំពាក្យបានបញ្ជាក់បន្ថែមថា ក្រោយកើតហេតុ ក្រុមគ្រូពេទ្យរបស់អាជ្ញាធរពន្លត់អគ្គីភ័យ Orange County បានបញ្ជូនជនរងគ្រោះចំនួន ១៥ នាក់ទៅកាន់មន្ទីរពេទ្យក្បែរនោះ ខណៈដែលអ្នករងរបួសម្នាក់ទៀតបានដើរទៅរកពេទ្យដោយខ្លួនឯង ដោយសារតែរបួសស្រាល ។

អ្នកនាំពាក្យរបស់តម្រួតបាននិយាយទៀតថា ឧបទ្ទវហេតុនេះបានកើតឡើង អំឡុងពេលសមយុទ្ធហ្វឹកហាត់រួមគ្នារវាងក្រុមរំដោះគ្រាប់បែក Bomb Squad និងក្រុមប្រដាប់អាវុធពិសេស SWAT របស់នាយកដ្ឋានតម្រួត Orange County ហើយការផ្ទុះបានកើតឡើងនៅខាងក្នុងអគារតូចមួយនៃបរិវេណរបស់ FBI ។

ពាក់ព័ន្ធនឹងបញ្ហានេះ FBI ក៏បានចេញសេចក្ដីថ្លែងការណ៍មួយផងដែរថា “ក្រុមការងារ FBI កំពុងបើកការស៊ើបអង្កេតលើករណីនេះ ខណៈរឿងហេតុដែលឈានទៅដល់ការផ្ទុះនេះនៅតែមិនទាន់មានតម្រុយនៅឡើយទេ ជាពិសេសឧបករណ៍បំផ្ទុះក៏មិនទាន់រកឃើញដូចគ្នា ហើយបច្ចុប្បន្នអគារដែលរងការបំផ្ទុះក៏កំពុងដាក់ខ្សែហ៊ុមព័ទ្ធដោយប៉ូលិស” ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ លោក ពូទីន ថា អាមេរិក កំពុងសំងំរៀបគម្រោងលូកលាន់ការបោះឆ្នោត​ប្រធានាធិបតី រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម