ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ ព្រមានថា ក្មេងៗ គួរត្រៀមខ្លួន ចំពោះសង្គ្រាម
នៅដើមសប្តាហ៍នេះ រដ្ឋមន្ត្រីក្រសួងអប់រំនៃរដ្ឋាភិបាលទីក្រុងបែរឡាំង លោកស្រី Bettina Stark-Watzinger បានព្រមានថា កុមារអាល្លឺម៉ង់ គួរតែប្រុងប្រៀបឲ្យបានរួចរាល់ចំពោះសង្គ្រាម ដើម្បីបង្កើនភាពធន់។

ក្នុងបទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយ Funke, លោកស្រីនិយាយថា ក្មេងៗ គួរទទួលបានការបង្រៀនពីអ្វីដែលត្រូវធ្វើ ក្នុងករណីមានជម្លោះ ហើយលោកស្រីក៏ស្នើឲ្យធ្វើលំហាត់ “ការពារស៊ីវិល” នៅតាមសាលារៀនផងដែរ ដើម្បីឲ្យក្មេងៗចេះត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ដែលអាចកើតឡើងនៅប៉ុន្មានឆ្នាំខាងមុខ។
សង្គមទាំងមូល ត្រូវតែរៀបចំឲ្យបានល្អសម្រាប់វិបត្តិនានា ចាប់ពីជំងឺរាតត្បាត គ្រោះមហន្តរាយធម្មជាតិ រហូតដល់សង្គ្រាម។ ការការពារស៊ីវិល គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយវាក៏ជាកម្មសិទ្ធិរបស់សាលាផងដែរ។ គោលដៅចម្បងគឺត្រូវតែពង្រឹងភាពធន់។

ស្របពេលជាមួយគ្នានោះ លោកស្រីក៏អំពាវនាវឲ្យមានការរឹតចំណងទំនាក់ទំនងរវាងសិស្សសាលា និងកងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ផងដែរ ដោយស្នើឲ្យមន្ត្រីយោធា គួរតែចុះទៅពិនិត្យតាមសាលារៀន ដើម្បីពន្យល់ពីអ្វីដែលកងកម្លាំង ខិតខំធ្វើសម្រាប់សន្តិសុខ។
សូមបញ្ជាក់ថា គំនិតផ្តួចផ្តើមរបស់លោកស្រី Stark-Watzinger គឺឆ្លុះបញ្ចាំងពីគោលនយោបាយរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលមានបំណងឲ្យប្រទេសនេះ ត្រៀមខ្លួនឲ្យពេញលក្ខណៈចំពោះសង្រ្គាម ខណៈលទ្ធភាពជម្លោះរុស្ស៊ី-ណាតូ ទំនងជាកើតឡើងក្នុងរយៈពេលពីរបីឆ្នាំខាងមុខ។

កាលពីខែកុម្ភៈ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានអះអាងនៅក្នុងបទសម្ភាសជាមួយ Bloomberg ថា រុស្ស៊ីអាចវាយប្រហារអង្គការណាតូ ក្នុងរយៈពេល៥ទៅ៨ឆ្នាំទៀត ហើយមេទ័ពទីក្រុងបែរឡាំង ឧត្តមសេនីយ៍ Carsten Breuer ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ ធ្វើទំនើបកម្មយោធារបស់ប្រទេសនេះ ដើម្បីត្រៀមខ្លួនចំពោះសង្គ្រាមផងដែរ។
ពាក់ព័ន្ធរឿងសង្គ្រាមនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាក់ម្តងហើយម្តងទៀតថា រុស្ស៊ីមិនដែលមានផែនការវាយប្រហារណាតូទេ ហើយតាមពិតទៅ ភាពជ្រួលច្របល់នៅអឺរ៉ុបគឺ ដោយសារតែអាមេរិកបំភ័យប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេទ័ពអាល្លឺម៉ង់ ប្រាប់ឲ្យរៀបជើងព្រួល ត្រៀមធ្វើសង្គ្រាមជាមួយរុស្ស៊ី ៥ឆ្នាំខាងមុខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


