Connect with us

ព័ត៌មានអន្ដរជាតិ

ពិភពលោក បង្វែរចក្ខុ ទៅតាមដានស្ថានការណ៍ អ៊ីស្រាអែល-អ៊ីរ៉ង់ ដែលប្រៀបដូច គ្រាប់បែករៀបនឹងផ្ទុះ

បានផុស

នៅ

ពេលនេះ ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា ជាពិសេសភាពតានតឹងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ត្រូវបានគេប្រៀបប្រដូចទៅនឹងគ្រាប់បែកដែលរៀបនឹងផ្ទុះ ក្រោយអ៊ីស្រាអែល បាញ់កម្ទេចស្ថានកុងស៊ុលអ៊ីរ៉ង់ប្រចាំនៅទីក្រុងដាម៉ាស ក្នុងប្រទេសស៊ីរី ហើយការវាយប្រហារនោះទៀតសោត បានសម្លាប់ទាំងមេទ័ពកំពូលមួយរបស់ទីក្រុងតេហេរ៉ង់ ទៀតផង។

(រូបថត៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះហើយ ទើបពិភពលោក បានបង្វែរចក្ខុទៅមើលស្ថានភាពនៅទីនោះមិនហ៊ានរំលង ជាពិសេសរង់ចាំមើលថាតើ អ៊ីរ៉ង់ នឹងសងសឹកវិញដោយរបៀបណា និងមានឥទ្ធិពលខ្លាំងកម្រិតណា ហើយប៉ះពាល់ដល់អ្វីខ្លះ។

ការវាយប្រហារកាលពីថ្ងៃចន្ទទី១ខែមេសា បានសម្លាប់មនុស្សចំនួន៧នាក់ រួមទាំងលោកមេទ័ព Mohammad Reza Zahedi និងមេទ័ពរងរបស់គាត់ផងដែរ។ យោងតាមសេចក្តីថ្លែងការណ៍ លោកមេទ័ព Zahedi គឺជាមេបញ្ជាការជាន់ខ្ពស់នៅក្នុងកងកម្លាំង Quds នៃកងឆ្មាំបដិវត្តឥស្លាម (IRGC) ចំណែកមេទ័ពរងមានឈ្មោះ Mohammad Hadi Hajriahimi។

លោក Mohammad Reza Zahedi (រូបថត៖ Defa Press)

តាមពិតទៅអ៊ីស្រាអែល ​បាន​កំណត់​គោលដៅ​ជា​យូរ​មក​ហើយ​ លើមូលដ្ឋាន​យោធា​​អ៊ីរ៉ង់​និងដៃជើងរបស់ខ្លួននៅ​ក្នុង​ប្រទេស​ស៊ីរី ប៉ុន្តែ​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ចន្ទ ​គឺ​ជា​លើក​ដំបូង​ដែល​ខ្លួន​បាន​កំណត់​គោលដៅ​លើ​បរិវេណ​ស្ថានទូតដោយផ្ទាល់។ 

មិនបង្អង់យូរឡើយ ស្រាប់តែឯកអគ្គរដ្ឋទូតអ៊ីរ៉ង់លោក Hossein Akbari ចេញមកប្រកាសថា ទីក្រុងតេហេរ៉ង់ នឹងសងសឹកឲ្យដូចគ្នាទៅនឹងទង្វើដែលអ៊ីស្រាអែល ធ្វើដាក់ខ្លួន។

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់លោក Hossein Akbari (រូបថត៖ Webangah)

ការវាយប្រហារនេះ ត្រូវបានអ្នកជំនាញហ៊ាននិយាយចំៗថា អ៊ីស្រាអែល កំពុងតម្រង់មុខព្រួញកាន់តែច្រើនទៅលើមន្ត្រីយោធាអ៊ីរ៉ង់ ដែលផ្តល់ប្រាក់និងសព្វាវុធ ដល់ក្រុមឧទ្ទាមដែលកំពុងប្រយុទ្ធជាមួយអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា និងតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយលីបង់។

ទោះបីជាយ៉ាងណាក៏ដោយ លោក Steven Cook អ្នកវិភាគនៅក្រុមប្រឹក្សាទំនាក់ទំនងបរទេសក្នុងទីក្រុងវ៉ាស៊ីនតោន អះអាងថា ពិតជាមានហានិភ័យបង្កគ្រោះថ្នាក់និងភាពតានតឹងធ្ងន់ធ្ងរជាក់ជាមិនខានឡើយ។

លោកនិយាយថា “IRGC អាចលែងសូវឃាត់ក្រុមប្រដាប់អាវុធដែលប្រយុទ្ធជំនួសមុខឲ្យខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីទៀតហើយ និងធ្វើឲ្យកងកម្លាំងអាមេរិកស្ថិតក្នុងហានិភ័យម្តងទៀត ហើយអ៊ីរ៉ង់ក៏អាចបញ្ជាក្រុមហេសបូឡា ឲ្យបង្កើនការវាយប្រហារលើអ៊ីស្រាអែល កាន់តែសាហាវផងដែរ”។

(រូបថត៖ Tehran Times)

សូមបញ្ជាក់ជាថ្មី នេះមិនមែនទើបលើកដំបូងឡើយ ដែលមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ត្រូវស្លាប់ក្រោមដៃអ៊ីស្រាអែល។ ត្រលប់ទៅខែធ្នូឆ្នាំ២០២៣ ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​នៅ​ក្នុង​សង្កាត់​មួយនៃទីក្រុងដាម៉ាស ​បាន​សម្លាប់​ទីប្រឹក្សា​ជើងចាស់ របស់​កង​ឆ្មាំ​បដិវត្ត​ប៉ារ៉ា​អ៊ីរ៉ង់ប្រចាំ​ប្រទេស​ស៊ីរី គឺលោក Seyed Razi Mousavi។

ការ​វាយ​ប្រហារ​ស្រដៀង​គ្នា​នេះ​លើ​អគារ​មួយ​ក្នុងទី​ក្រុង​ដាម៉ាស​កាល​ពី​ខែ​មករាឆ្នាំ២០២៤ ក៏​បាន​សម្លាប់​ទីប្រឹក្សា​អ៊ីរ៉ង់​យ៉ាង​តិច​ប្រាំ​នាក់​ផងដែរ​ ហើយកាលពីខែមីនា ការវាយប្រហារតាមអាកាសលើខេត្តយុទ្ធសាស្ត្រ Deir el-Zour ភាគខាងកើតប្រទេសស៊ីរី ក្បែរព្រំដែនអ៊ីរ៉ាក់បានសម្លាប់ទីប្រឹក្សាអ៊ីរ៉ង់ម្នាក់ទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពិភពលោក បារម្ភផ្ទុះសង្គ្រាមដ៏មហន្តរាយ ក្រោយអ៊ីរ៉ង់ ប្រកាសសងសឹក អ៊ីស្រាអែល ឥតត្រាប្រណី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម