ព័ត៌មានអន្ដរជាតិ
ទ័ពជើងទឹកបារាំង រៀបជើងព្រួល ត្រៀមធ្វើសង្គ្រាម
ស្ថានការណ៍កាន់តែមិនស្រួល នាំឲ្យកងទ័ពជើងទឹកបារាំង បង្វែការផ្តោតយកចិត្តទុកដាក់ជាចម្បងពីការស្ទាក់ចាប់អ្នកជួញដូរគ្រឿងញៀននិងអ្នកនេសាទខុសច្បាប់ ទៅជាការសម្រុកហ្វឹកហាត់ខ្លាំងក្លាវិញ ដើម្បីរៀបជើងព្រួលធ្វើសង្គ្រាម។

ក្នុងបទសម្ភាសជាមួយកាសែត Politico ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១១ខែមេសា មេទ័ពជើងទឹកបារាំង ឧត្តមនាវីឯក Jacques Mallard បាននិយាយថា “យើងកំពុងផ្លាស់ប្តូរវិធីសាស្រ្តរបស់កងទ័ពជើងទឹក ចំពេលមានការគំរាមកំហែងមិនធម្មតា។ ឥឡូវនេះ យើងហ្វឹកហាត់សម្រាប់បេសកកម្មផ្សេងទៀត ជាពិសេសរៀបជើងព្រួលសម្រាប់សង្គ្រាមធំតែម្តង”។
លោកបន្តថា “បច្ចុប្បន្ន ការប្រយុទ្ធជើងទឹក ទំនងជារឿងដែលត្រូវគិតគូរបំផុត ហើយនាវិកបារាំងត្រូវរៀបចំខ្លួនប្រយុទ្ធប្រឆាំងនឹងអ្នកដែលចង់បំផ្លាញយើង។ មិនមែនអ្នកដែលចង់ធ្វើការជួញដូរខុសច្បាប់ ហើយក៏មិនមែនអ្នកដែលចង់លួចត្រីខុសច្បាប់ទៀតដែរ”។

ពាក់ព័ន្ធរឿងនេះ លោកបានលើកឡើងពីស្ថានភាពដែលកាន់តែតានតឹងជុំវិញពិភពលោក ដូចជាកងទ័ពជើងទឹករុស្ស៊ីចូលទៅក្នុងសមុទ្រខ្មៅ, ក្រុម Houthis នៃប្រទេសយេម៉ែនរារាំងនាវាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល និងវត្តមានសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសនៅក្នុងសមុទ្រក្រហម ដូច្នេះបារាំងត្រូវតែប្រុងប្រយ័ត្នចំពោះសត្រូវ។
ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញការប្រកាសត្រៀមខ្លួនរបស់បារាំង, រដ្ឋាភិបាលទីក្រុងប៉ារីស មិនបានបញ្ជាក់ថាតើ សត្រូវរបស់ខ្លួនគឺជាប្រទេសណានោះទេ។

ការអត្ថាធិប្បាយរបស់លោក Mallard កើតឡើង បន្ទាប់ពីប្រធានាធិបតីបារាំងលោក Emmanuel Macron បានលើកឡើងម្តងហើយម្តងទៀត អំពីលទ្ធភាពនៃការបញ្ជូនកងទ័ពអង្គការណាតូ ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី។
កាលពីចុងខែកុម្ភៈ លោក Macron បានប្រកាសក្តែងៗថា យើងមិនអាចច្រានចោលលទ្ធភាពណាមួយឡើយ ហើយថា លោកខាងលិច នឹងធ្វើរឿងចាំបាច់គ្រប់យ៉ាង ដើម្បីរារាំងរុស្ស៊ីមិនឲ្យឈ្នះសង្គ្រាមនេះ។

យ៉ាងណា សហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស ប៉ូឡូញ សាធារណរដ្ឋឆែក និងបណ្តាប្រទេសអឺរ៉ុបជាច្រើនទៀត បានប្រកាសថា ពួកគេគ្មានគម្រោងបញ្ជូនទ័ពទៅអ៊ុយក្រែនឡើយ ព្រោះមិនចង់ឲ្យកងកម្លាំងរបស់ពួកគេ ចូលរួមដោយផ្ទាល់នៅក្នុងសង្រ្គាម ហើយក៏មិនចង់ឲ្យមានការប៉ះទង្គិចដោយផ្ទាល់ជាមួយរុស្ស៊ី ដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរដែរ។
វិមានក្រឹមឡាំងក៏ធ្លាប់ព្រមានដែរថា ប្រសិនបើលោកខាងលិច បញ្ជូនទ័ពទៅអ៊ុយក្រែនមែន ពួកគេច្បាស់ជាប្រថុយ បង្កឲ្យមានការប្រឈមមុខដាក់គ្នាដោយផ្ទាល់មិនអាចចៀសបានរវាងណាតូ និងរុស្ស៊ីហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សមាជិកណាតូ ថ្មីថ្មោង គាំទ្រគំនិតលោក Macron បញ្ជូនទ័ពទៅ អ៊ុយក្រែន

-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច