ព័ត៌មានអន្ដរជាតិ
តើអ៊ីស្រាអែល ខាតលុយប៉ុន្មាន ដើម្បីការពារខ្លួនពីការសងសឹក របស់អ៊ីរ៉ង់
ប្រទេសអ៊ីស្រាអែល បានប្រកាសជោគជ័យក្នុងការការពារខ្លួន ពីយុទ្ធនាការសងសឹកដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់អ៊ីរ៉ង់ ប៉ុន្តែខ្លួនក៏ត្រូវខាតបង់ប្រាក់អស់មិនស្ទើរដែរ។

មេទ័ពអ៊ីស្រាអែល Reem Aminoach បានប្រាប់សារព័ត៌មានក្នុងស្រុក Ynet News កាលពីថ្ងៃអាទិត្យទី១៤ខែមេសាថា អ៊ីស្រាអែល ត្រូវចំណាយប្រាក់ពី ១.០៦ពាន់លានដុល្លារទៅ១.៣៣ពាន់លានដុល្លារ ទៅលើឧបករណ៍ស្ទាក់ចាប់ ប្រេងឥន្ធនៈចាក់យន្តហោះ និងសម្ភារៈផ្សេងទៀត ដែលប្រើដើម្បីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកនិងមីស៊ីលរបស់អ៊ីរ៉ង់។
ទោះបីជាយ៉ាងណាក៏ដោយ ការប៉ាន់ប្រមាណនេះ គឺរាប់បញ្ចូលតែការចំណាយផ្ទាល់របស់អ៊ីស្រាអែលប៉ុណ្ណោះ ពោលគឺមិនគិតអាវុធយ៉ាងច្រើនសន្ធឹក ដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀត ប្រើប្រាស់ជួយប្រឆាំងនឹងការវាយប្រហារនោះទេ។

លោក Aminoach ដែលក៏ជាអតីតទីប្រឹក្សាហិរញ្ញវត្ថុនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) ផងដែរនោះ បាននិយាយថា ទីក្រុងហ្ស៊េរុយសាឡិម បានប្រើប្រាស់អាវុធដូចជា មីស៊ីលស្ទាក់ចាប់ធុន Arrow មួយគ្រាប់តម្លៃប្រហែល ៣.៥លានដុល្លារ និង David’s Sling មួយគ្រាប់តម្លៃ១លានដុល្លារ។
យ៉ាងណាមិញ មេទ័ពរូបនេះអះអាងថា ដើម្បីការពារខ្លួន ចំណាយប៉ុណ្ណឹងមិនច្រើនទេ តែអ្វីដែលត្រូវដឹងគឺថា អ៊ីរ៉ង់ចំណាយច្រើនជាងអ៊ីស្រាអែលទៅទៀត សម្រាប់ការបាញ់សងសឹកនេះ។
សូមបញ្ជាក់ជាថ្មី កងកម្លាំងការពារអ៊ីស្រាអែល (IDF) អះអាងថា ៩៩% នៃយន្តហោះគ្មានមនុស្សបើក kamikaze និងមីស៊ីលជាង ៣០០ ដែលបាញ់ចេញពីទឹកដីអ៊ីរ៉ង់ គឺត្រូវបានស្ទាក់ចាប់ដោយជោគជ័យ។

តាមការអះអាងពីមន្ត្រីជាន់ខ្ពស់, មីស៊ីលមួយចំនួនបានធ្លាក់នៅមូលដ្ឋានអាកាស Nevatim ហើយបង្កការខូចខាតតិចតួចដល់ហេដ្ឋារចនាសម្ព័ន្ធ ខណៈយន្តហោះគ្មានមនុស្សបើកដែលបាញ់ពីសំណាក់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់និងយេម៉ែន សុទ្ធតែមិនអាចចូលដល់ទឹកដីអ៊ីស្រាអែលបាន។
ការវាយប្រហារកាលពីថ្ងៃសៅរ៍ទី១៣ខែមេសា គឺសងសឹកទៅនឹងការវាយប្រហារតាមអាកាសកាលពីថ្ងៃទី១ខែមេសា ដែលបានសម្លាប់មន្ត្រីយោធាអ៊ីរ៉ង់៧នាក់ រួមទាំងមេបញ្ជាការជាន់ខ្ពស់ពីរនាក់នៅឯស្ថានកុងស៊ុលរបស់ទីក្រុងតេហេរ៉ង់ ក្នុងទីក្រុងដាម៉ាស់ នៃប្រទេសស៊ីរីផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មីស៊ីលអ៊ីរ៉ង់ ៣៥០គ្រាប់ហោះចូលអ៊ីស្រាអែល គឺជា “ការប្រកាសសង្គ្រាម”
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


