ព័ត៌មានអន្ដរជាតិ
មីស៊ីលអ៊ីរ៉ង់ ៣៥០គ្រាប់ហោះចូលអ៊ីស្រាអែល គឺជា “ការប្រកាសសង្គ្រាម”
ក្រោយមីស៊ីល៣៥០គ្រាប់ ហោះចូលប្រទេសអ៊ីស្រាអែលក្នុងការសងសឹក របស់អ៊ីរ៉ង់, ពេលនេះ រដ្ឋាភិបាលទីក្រុងហ្ស៊េរុយសាឡិមបានប្រាប់សារព័ត៌មាន Sky News ថា ខ្លួនចាត់ទុកនោះគឺជាការប្រកាសសង្គ្រាម ហើយបានអនុម័តផែនការដើម្បីវាយលុកនិងការពារខ្លួនរួចហើយ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog គូសបញ្ជាក់ថា ខ្លួនមិនចង់ច្បាំងសង្រ្គាមទេ ប៉ុន្តែលើកឡើងថា ពួកគេនឹងសងសឹក បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាស មិនញញើតរបស់អ៊ីរ៉ង់កាលពីព្រឹកថ្ងៃអាទិត្យទី១៤ខែមេសា។
លោកថែមទាំងប្រកាសទៀតផងថា “ដល់ពេលហើយដែលពិភពលោក ត្រូវប្រឈមមុខនឹងចក្រភពបិសាចនៅក្នុងទីក្រុងតេហេរ៉ង់ ហើយបញ្ជាក់យ៉ាងច្បាស់ថា អាកប្បកិរិយារបស់ពួកគេមិនអាចទទួលយកបានឡើយ”។

មុនការវាយប្រហារនេះ ទីក្រុងតេហេរ៉ង់ ក៏បានជូនដំណឹងម្តងហើយម្តងទៀតដែរថា ខ្លួននឹងសងសឹកចំពោះការវាយប្រហារតាមអាកាសលើស្ថានកុងស៊ុលរបស់ខ្លួននៅទីក្រុងដាម៉ាសនៃ ប្រទេសស៊ីរី ដែលបានសម្លាប់ឧត្តមសេនីយ៍កំពូលអ៊ីរ៉ង់ពីររូប កាលពីដើមខែនេះ។
យ៉ាងណា ឧត្តមនាវីឯករបស់កងកម្លាំងការពារខ្លួនអ៊ីស្រាអែល (IDF) លោក Daniel Hagari បានចោទប្រកាន់អ៊ីរ៉ង់ថា ព្យាយាមបញ្ឆេះភ្លើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានិងបង្កើនភាពតានតឹងក្នុងតំបន់ ដោយការបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកអត្តឃាត៦០តោន, មីស៊ីល និងគ្រាប់រ៉ុកកែត មកលើប្រទេសអ៊ីស្រាអែល។

ស្របពេលជាមួយគ្នានោះដែរ អ្នកនាំពាក្យ IDF អះអាងថា ផែនការរបស់អ៊ីរ៉ង់ត្រូវបរាជ័យ ហើយលោកបានសរសើរការឆ្លើយតបពី “សម្ព័ន្ធភាពក្នុងតំបន់” ដែលបានជួយស្ទាក់ចាប់មីស៊ីលបាន៩៩%។
ទន្ទឹមនេះ មេដឹកនាំក្រុមប្រទេស G7 ក៏ជួបពិភាក្សាគ្នាកាលពីថ្ងៃអាទិត្យផងដែរ ដោយថ្នាក់ដឹកនាំទាំងអស់បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើរបស់អ៊ីរ៉ង់លើអ៊ីស្រាអែល ហើយព្រមានត្រូវចៀសឲ្យផុត ចំពោះហានិភ័យនៃសង្គ្រាមក្នុងតំបន់ដែលមិនអាចគ្រប់គ្រងបាន។
នៅក្នុងសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីការកោះប្រជុំជាបន្ទាន់នោះ, ប្រទេសទាំងអស់និយាយថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការបន្ថែមទៀត និងឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមដែលធ្វើឲ្យមានអស្ថិរភាពបន្ថែមទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេដឹកនាំ G7 នឹងជួបគ្នារឿងការវាយប្រហាររបស់អុីរ៉ង់លើអុីស្រាអែល
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


