ព័ត៌មានអន្ដរជាតិ
អាមេរិកដាក់ពង្រាយឆ្មាំជាតិរាប់ពាន់នាក់ដើម្បីទប់ទល់នឹងភាពចលាចលនៅថ្ងៃបោះឆ្នោត
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃអង្គារថា ទាហានឆ្មាំជាតិសហរដ្ឋអាមេរិកជាង៤,៧០០នាក់នៅក្នុងរដ្ឋចំនួន១៨ត្រូវបានដាក់ពង្រាយដើម្បីជួយដល់ការបោះឆ្នោតដែលកំពុងតែបន្ត។
កាសែតយោធា Military Times បាននិយាយថា “បេសកកម្មរបស់ពួកគេមានដូចជាជួយការពារប្រព័ន្ធអ៊ីនធើណិត ជួយដល់ការបោះឆ្នោតនិងប្រុងជើងការក្នុងករណីមានភាពវឹកវរស៊ីវិលក្រោយការបោះឆ្នោត” ។

ក្នុងចំណោមរដ្ឋទាំងអស់ Texas, Pennsylvania និង Massachusetts បានដាក់ពង្រាយឆ្មាំជាតិចំនួន១,០០០នាក់ដើម្បីប្រុងប្រៀបទប់ទល់នឹងភាពចលាចលស៊ីវិលនិងអំពើហិង្សាខណៈរដ្ឋ Arizona និង Alabama មានកងទ័ពចំនួន៣០០នាក់ក្នុងមួយរដ្ឋៗ។
ជនជាតិអាមេរិកកំពុងធ្វើដំណើរទៅកាន់ស្ថានីយ៍បោះឆ្នោតនៅទូទាំងប្រទេសនៅថ្ងៃអង្គារ (ថ្ងៃពុធនៅកម្ពុជា) សម្រាប់ការបោះឆ្នោតឆ្នាំ២០២០។ មនុស្សជាច្រើនមានការព្រួយបារម្ភអំពីតថភាពនៃប្រជាជាតិដែលបែកបាក់គ្នាកាន់តែខ្លាំងឡើងដូចជាជម្លោះជាតិសាសន៍និងអំពើអយុត្ដិធម៌សង្គមដែលកាន់តែអាក្រក់ទៅៗ។
កាលពីរដូវក្តៅកន្លងទៅនេះ កងកម្លាំងឆ្មាំជាតិត្រូវបានបញ្ចេញទៅរដ្ឋមួយចំនួននៅទូទាំងប្រទេសដើម្បីឆ្លើយតបទៅនឹងភាពវឹកវរស៊ីវិលបន្ទាប់ពីមរណភាពរបស់លោក George Floyd ដែលជាជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកដែលត្រូវបានសម្លាប់ដោយប៉ូលិស៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


