ព័ត៌មានអន្ដរជាតិ
នៅ បាងកក មេឃបើកថ្ងៃចង់ឆេះ សីតុណ្ហភាពឡើងដល់ ៥២ អង្សាសេ
រលកកម្ដៅក្នុងទីក្រុងបាងកកនៅថ្ងៃអង្គារនេះបានហក់ឡើងលើស ៥២ អង្សាសេ ស្របពេលដែលរដ្ឋបាលក្រុងបានចាត់ទុកសីតុណ្ហភាពដ៏ក្ដៅចង់ខ្លោចនេះស្ថិតក្នុងកម្រិតគ្រោះថ្នាក់ជាទីបំផុត ខណៈអាជ្ញាធរក៏បានចេញការព្រមានផងដែរថា សីតុណ្ហភាពដ៏ក្ដៅបែកផ្សែងនឹងកាន់តែអាក្រក់ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះ ។ នេះបើយោងតាមការចេញផ្សាយដោយកាសែត Bangkok Post ។

បច្ចុប្បន្ន ថៃកំពុងស្ថិតនៅក្រោមមេឃបើកថ្ងៃចង់ឆេះ ខណៈសីតុណ្ហភាពនៅក្នុងតំបន់មួយចំនួនហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ជាពិសេសក្នុងទីក្រុងបាងកកតែម្ដង ។ ចំណែកភូមិស្រុកជាច្រើននៅទូទាំងខេត្តចំនួន ៧៧ របស់ប្រទេសបានជួបប្រទះនូវសីតុណ្ហភាពក្ដៅជាទីបំផុតសម្រាប់ខែមេសា និងក្ដៅមិនធ្លាប់ជួប ចាប់តាំងពីឆ្នាំ ១៩៥៨ មក ។
យោងតាមទិន្នន័យពីនាយកដ្ឋានឧតុនិយមថៃបានឲ្យដឹងថា ខេត្តចំនួន ២៦ មានមេឃបើកថ្ងៃក្នុងសីតុណ្ហភាពរហូតដល់ ៤០ អង្សាសេសម្រាប់ខែមេសា ។ កម្រិតទែម៉ូម៉ែត្រវាស់កម្ដៅនៅខេត្តឡាំប៉ាងភាគខាងជើងបានរត់ឡើងដល់ ៤៤.២ អង្សាសេ ពោលជិតឈានដល់កំណត់ត្រាចាស់កាលពីឆ្នាំ ២០១៦ និងឆ្នាំ ២០២៣ ដែលសីតុណ្ហភាពមានដល់ ៤៤.៦ អង្សាសេ ។
ស្របពេលដែលមេឃក្ដៅចង់បែកផ្សែងនេះដែរ ការប្រើប្រាស់ភ្លើងអគ្គិសនីរបស់ប្រទេសថៃក៏កើនឡើងដល់កំណត់ត្រាដូចគ្នា ។ បើតាមទិន្នន័យនៅលើគេហទំព័ររបស់និយតករថាមពលរដ្ឋបានឲ្យដឹងថា ការប្រើប្រាស់ភ្លើងអគ្គិសនីថៃដែលគិតត្រឹមថ្ងៃចន្ទដើមសប្ដាហ៍ឡើងដល់ ៣៦,៦៩៩ មេហ្គាវ៉ាត់ ហើយនេះក៏ជាកំណត់ត្រាថ្មីជាលើកទី ៣ ផងដែរក្នុងរយៈពេលប្រហែលមួយសប្ដាហ៍ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ការិយាល័យអាកាសធាតុបានណែនាំប្រជាជនឲ្យចៀសវាងសកម្មភាពនៅខាងក្រៅសម្រាប់រយៈពេលយូរ មិនថាសីតុណ្ហភាពឡើងលើស ឬក្រោមកម្រិត ៤០ អង្សាសេនោះទេ ហើយថែមទាំងប្រាប់ដល់ពលរដ្ឋទទួលទានទឹកយ៉ាងតិច ២ កែវរៀងរាល់ម៉ោង គួរតែនៅក្នុងផ្ទះ និងស្លៀកសម្លៀកបំពាក់ស្តើងៗ ជាពិសេសសូមប្រញាប់ប្រញាល់ទៅជួបគ្រូពេទ្យផងដែរ ប្រសិនបើមានអារម្មណ៍ថប់ដង្ហើម ឬវិលមុខ ស្របពេលដែលរលកកម្ដៅបានផ្ដាច់យកជីវិតមនុស្សប្រមាណ ៣០ នាក់រួចទៅហើយ ។
គួរបញ្ជាក់ថា កត្តាដែលនាំឲ្យប្រទេសថៃជួបអាកាសធាតុក្ដៅហួតហែងបែបនេះ គឺដោយសារតែឥទ្ធិពល El Nino ដែលបច្ចុប្បន្នក៏កំពុងអុកឡុកនៅពាសពេញពិភពលោកផងដែរ ខណៈបាតុភូតអាកាសធាតុមួយនេះនឹងបង្កឲ្យមានគ្រោះរាំងស្ងួត ភ្លៀងធ្លាក់ខ្លាំង និងទាញសីតុណ្ហភាពឲ្យហក់ឡើងខ្ពស់ក្នុងកម្រិតកំណត់ត្រាថ្មីៗជាដើម ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ នាយកដ្ឋានឧតុនិយម ថៃ ចេញការព្យាករណ៍សីតុណ្ហភាពក្ដៅចង់ខ្លោច ពិសេសនៅទីក្រុងបាងកក
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


