ព័ត៌មានអន្ដរជាតិ
ប្រទេសដំបូងបំផុត ទទួលបានវ៉ាក់សាំងកូវីដពីកម្មវិធី Covax
ហ្គាណា បានក្លាយជាប្រទេសដំបូងគេដែលទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមរយៈគំនិតផ្តួចផ្តើមចែករំលែកវ៉ាក់សាំង Covax។

វ៉ាក់សាំង AstraZeneca ចំនួន៦០០,០០០ដូស បានទៅដល់ទីក្រុង Accra កាលពីថ្ងៃពុធម្សិលមិញនេះ។ អ្នកចាក់វ៉ាក់សាំងដំបូងគេគឺ បុគ្គលិកសុខាភិបាល។
កម្មវិធី Covax មានគោលបំណងកាត់បន្ថយការបែងចែក រវាងប្រទេសអ្នកមាននិងប្រទេសអ្នកក្រដែលមិនអាចទិញវ៉ាក់សាំងបាន។

កម្មវិធីនេះ គ្រោងនឹងចែកចាយវ៉ាក់សាំងប្រហែល២ពាន់លានដូស នៅទូទាំងពិភពលោកត្រឹមចុងឆ្នាំនេះ។
ហ្គាណា ដែលមានប្រជាជនជាង៣០លាននាក់ ត្រូវបានជ្រើសរើសជាប្រទេសទទួលវ៉ាក់សាំងឥតគិតថ្លៃដំបូងគេ បន្ទាប់ពីសន្យាថានឹងចែកចាយយ៉ាងឆាប់រហ័សនិងបំពេញតាមលក្ខណៈវិនិច្ឆ័យដែលកំណត់ដោយ Covax។

សម្ព័ន្ធភាព Covax និយាយថា ការចែកចាយបន្តទៀតត្រូវបានគេរំពឹងថា នឹងទៅដល់ប្រទេសជិតខាង កូតឌីវ័រ នៅចុងសប្តាហ៍នេះ។
វ៉ាក់សាំងដែលប្រគល់ទៅទីក្រុង Accra គឺត្រូវបានផលិតដោយវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា ហើយត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន AstraZeneca និងសកលវិទ្យាល័យ Oxford។

វ៉ាក់សាំងនេះត្រូវបានយល់ព្រមដោយអង្គការសុខភាពពិភពលោក (WHO) ហើយការចាក់វ៉ាក់សាំងនៅប្រទេសហ្គាណា មិនមែនជាផ្នែកនៃការសាកល្បងនោះទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ មានខ្មែរ ០៥ នាក់ រស់នៅរាជធានីភ្នំពេញ បានឆ្លងក្នុងចំណោម ៥៨ នាក់
ចុចអាន៖ វ៉ាក់សាំងកូវីដចាក់តែមួយដូស មានសុវត្ថិភាពនិងប្រសិទ្ធភាព

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?