ព័ត៌មានជាតិ
កម្ពុជាកំពុងចរចារទិញវ៉ាក់សាំង AstraZeneca ២ ទៅ ៤ លានដូសយកមកចាក់ដូសទី៣
គណៈកម្មការចំពោះកិច្ច នៃលទ្ធកម្មវ៉ាក់សាំងកំពុងស្វែងរកប្រទេមួយចំនួន ដែលកម្ពុជាមានលទ្ធភាពក្នុងការបញ្ជាទិញវ៉ាក់សាំង AstraZeneca ដោយកំពុងចរចារតាមរយៈស្ថានទូតជាមួយបណ្តាប្រទេសចំនួន៤ ប្រចាំកម្ពុជាមានប្រទេសជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងចក្រភពអង់គ្លេស ដើម្បីចរចារជាមួយរោងចក្ររបស់AstraZeneca នៃបណ្ដារប្រទេសទាំង៤ ដើម្បីបញ្ជាទិញពីប្រទេសទាំងនោះ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ក្នុងពេលអញ្ជើញទៅទទួលវ៉ាក់សាំង ស៊ីណូវ៉ាក់ ៣ លានដូស នៅថ្ងៃទី ១២ ខែសីហានេះថា “យើងនឹងទទួលចម្លើយពីប្រទេសទាំងនោះក្នុងសប្តាហ៍នេះ ឬសប្តាហ៍ក្រោយ ហើយបើបានចម្លើយរួចហើយ យើងនឹងពិនិត្យមើលថាតើតម្លៃនៅក្នុងប្រទេសនីមួយៗ កំណត់តម្លៃប៉ុណ្ណា ហើយចំនួនដែលនឹងត្រូវទិញនោះ ប្រមាណ ២ ទៅ ៤ លានដូស ដោយសារយើងចាក់តែមួយដូសទៀតទេ”។

ទោះយ៉ាងណា តាមគម្រោងរបស់គណៈកម្មការចំពោះកិច្ច មិនទាន់បានសម្រេចជាគោលការនៅឡើយទេ ដោយនឹងដាក់ជូនទៅ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូដែលជាប្រធានគណៈកម្មការចំពោះកិច្ចលទ្ធកម្មវ៉ាក់សាំង ហើយនឹងគោរពជូនទៅសម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រមុខដឹកនាំរាជរដ្ឋាភិបាល ថាតើយើងគួសម្រេចទិញវ៉ាក់សាំង AstraZeneca ប៉ុន្មានលានដូសទៀតដើម្បីអនុវត្តនៅក្នុងកម្មវិធីចាក់ដូសជំរុញ ឬដូសទី៣នេះ៕

ដោយ៖ ណារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


