ព័ត៌មានជាតិ
មានខ្មែរ ០៥ នាក់ រស់នៅរាជធានីភ្នំពេញ បានឆ្លងក្នុងចំណោម ៥៨ នាក់
បើយោងតាមរបាយការណ៍ចេញផ្សាយរបស់ក្រសួងសុខាភិបាលពីចំនួនអ្នកឆ្លងកូវិដ ៥៨ នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានជនជាតិខ្មែរ ០៥ នាក់ បានឆ្លងក្នុងចំណោមជនរងគ្រោះ។

អត្តសញ្ញាណជនជាតិខ្មែរទាំង ០៥ នាក់មាន៖
-ស្រ្តីជនជាតិខ្មែរអាយុ ៣៦ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
-ស្រ្តីជនជាតិខ្មែរអាយុ ២០ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
-បុរសជនជាតិខ្មែរអាយុ ៣៦ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
-បុរសជនជាតិខ្មែរអាយុ ៤១ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
-បុរសជនជាតិខ្មែរអាយុ ២៥ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
ជាលើកដំបូង កម្ពុជាប្រកាសអ្នកឆ្លងច្រើនបំផុតក្នុងមួយថ្ងៃ ក្នុងរយៈពេលផ្ទុះវិបត្តិកូវិដ ១៩ ជាងមួយឆ្នាំនេះ។ ក្នុងចំណោមអ្នកឆ្លងសរុប ៦៥ នាក់ ពាក់ព័ន្ធសហគមន៍ ២០ កុម្ភៈ មានចំនួន ៥៨ នាក់ និងអ្នកដំណើរមកពីក្រៅប្រទេសចំនួន ០៧ នាក់។
គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ អ្នកឆ្លងសរុបមានចំនួន ៦៩៧ នាក់ និងអ្នកជាសះស្បើយចំនួន ៤៧៧ នាក់៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


