ព័ត៌មានអន្ដរជាតិ
ចាប់ខ្លួនតារាក្ដៅសាច់នៅថៃ ព្រោះជួយផ្សព្វផ្សាយល្បែងអនឡាញ
តួស្រីវិបសាយអាសអាភាសនៅថៃម្នាក់ ត្រូវបានប៉ូលិសក្រុងបាងកកចាប់ខ្លួន នៅក្នុងខនដូមួយកន្លែង ស្ថិតនៅសង្កាត់ Lat Phrao កាលពីថ្ងៃទី១៥ ខែឧសភា ពាក់ព័ន្ធនឹងករណីជួយផ្សព្វផ្សាយល្បែងអនឡាញខុសច្បាប់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post កាលពីថ្ងៃទី១៦ឧសភាម្សិលមិញ។

ស្ត្រីវ័យ២៣ឆ្នាំ ដែលមានឈ្មោះ Lalada ឬរហស្សនាមថា “Noon OnlyFans” ត្រូវបានចោទប្រកាន់ពីបទរៀបចំសកម្មភាពផ្សព្វផ្សាយល្បែងអនឡាញខុសច្បាប់ និងបញ្ចុះបញ្ចូលឲ្យអ្នកគាំទ្រនាំគ្នាចុះឈ្មោះចូលទៅលេង។ ការចាប់ឃាត់ខ្លួន ធ្វើឡើងបន្ទាប់ពីប៉ូលិសបានស៊ើបអង្កេតដឹងថា Lalada បានបង្ហោះរូបរបស់នាងនៅលើទំព័រហ្វេសប៊ុក ដោយមានភ្ជាប់ជាមួយតំណវិបសាយល្បែងអនឡាញ។ នៅក្នុងការបង្ហោះនោះ នាងបានល្បួងឲ្យអ្នកគាំទ្រចុះឈ្មោះធ្វើជាសមាជិកនៅក្នុងវិបសាយល្បែងអនឡាញមួយឈ្មោះថា “omega9″។
ប៉ូលិសបានរឹបអូស និងឆែកមើលទូរសព្ទរបស់ Lalada ហើយបានរកឃើញថា នាងបានលួចផ្សព្វផ្សាយល្បែងអនឡាញទាំងក្នុងគណនីហ្វេសប៊ុក និងគណនី Instagram។ តួស្រីវិបសាយ OnlyFans បានឆ្លើយសារភាពថា គណនីទាំងនោះពិតជារបស់នាងប្រាកដមែន ហើយនាងបានព្យាយាមទាក់ទាញចិត្តអ្នកគាំទ្រឲ្យលេងល្បែងអនឡាញ តាមរយៈការបង្ហោះរបស់នាងតាំងតែពីឆ្នាំ២០១៨មកម៉្លេះ។

Lalada បានប្រាប់បន្តថា មានវិបសាយល្បែងចំនួន២ បានជួលនាងឲ្យផ្សព្វផ្សាយ ដោយទទួលកម្រៃបានចំនួន ២ម៉ឺនបាត (ប្រហែល ៥៥០ដុល្លារ) រាល់ពេលបង្ហោះបានចំនួន ៣០ដង។
បច្ចុប្បន្ន Lalada កំពុងជាប់ឃុំខ្លូននៅប៉ុស្តិ៍ប៉ូលិស Chokchai ដើម្បីកសាងសំណុំរឿងបន្ត៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


