Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រី​អ្នក​មុខ​អ្នក​ការ​មក​ពី​ ៦៨​ប្រទេស ចូលរួម​បុណ្យ​សព​ប្រធានាធិបតី​អ៊ីរ៉ង់

បានផុស

នៅ

ក្រុម​មន្ត្រី​ជាន់​ខ្ពស់​មកពី​យ៉ាង​​ហោច​ណាស់​ក៏ ៦៨​ប្រទេស បាន​ចូលរួម​ក្នុង​​ពិធី​បុណ្យ​សព​លោក Ebrahi Raisi ប្រធានាធិបតី​អ៊ីរ៉ង់ កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា​ម្សិលមិញ ដើម្បី​បង្ហាញ​ពី​ការ​គោរព និង​ការ​​​រំលែក​ទុក្ខ​សោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្បួន​ដង្ហែ​​សព​លោក Raisi និង​​មន្ត្រី​​អ៊ីរ៉ង់​ផ្សេង​ទៀត ដែល​បាន​ជួប​គ្រោះថ្នាក់​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ មាន​ការ​ចូលរួមពី​​មនុស្ស​រាប់​សិប​ម៉ឺន​នាក់ នៅ​ក្នុង​រដ្ឋធានី​តេហេរ៉ង់ ដោយ​ក្នុង​នោះ​មាន​មន្ត្រី​ជាន់​ខ្ពស់​ពី​បរទេស​ជា​ច្រើន​​ដូចជា ស្ដេច Emir Tamim bin Hamad Al Thani ប្រទេស​កាតា, នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​​ លោក Mohammed Shia al-Sudani, នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន លោក Shehbaz Sharif, ប្រធានាធិបតី​ស៊ីរី លោក Bashar al-Assad និង​​នាយករដ្ឋមន្ត្រី​អាស៊ែបៃហ្សង់ លោក Ali Asadov ជា​ដើម។

វត្តមាន​រដ្ឋមន្ត្រី​ការបរទេស​​​​​​​ ក៏​មាន​​​មក​ពី​ច្រើន​ប្រទេស​ផង​ដែរ​ដូចជា លីបង់ អេហ្ស៊ីប ទុយនេស៊ី អារ៉ាប៊ីសាអូឌីត គុយវ៉ែត អ៊ូសបេគីស្ថាន តាហ្ស៊ីគីស្ថាន បេឡារុស អាមេនី ស្រីលង្កា អាហ្វហ្គានីស្ថាន វេណេហ្ស៊ុយអេឡា និងហ្ស៊កដានី។

បន្ថែម​ពី​នេះ មេ​ដឹក​នាំ​ក្រុម​ហាម៉ាស លោក ​Isamil Haniyeh ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​ដែរ ហើយ​​និង​បាន​រៀបចំ​កិច្ច​ប្រជុំ​មួយ​ជាមួយ​លោក Ayatollah Ali Khamenei មេ​ដឹក​នាំ​កំពូល​អ៊ីរ៉ង់ នៅ​ខាង​ក្រៅ​កន្លែង​បុណ្យ​សព​ទៀត​ផង។

សព​លោក Raisi នឹង​ដឹក​តាម​យន្តហោះ​ទៅ​កាន់​​ភាគ​ឦសាន​ក្រុង Mashhad នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣ នេះ ហើយ​តម្កល់​នៅ​ក្នុង​ទីសក្ការបូជា Imam Reza ដែល​លោក​ធ្លាប់​មើល​ថែរក្សា​កាលពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩។ ដោយ​ឡែក​សព​លោក Amir-Abdollahian រដ្ឋមន្ត្រី​ក្រសួង​ការបរទេស នឹង​​ត្រូវ​បញ្ចុះ​នៅ​ទីសក្ការ​បូជា Shah Abdul Azim នៅ​ភាគ​ខាង​ត្បូង​រដ្ឋ​ធានី​តេហេរ៉ង់ តាម​បំណង​ក្រុម​គ្រួសារ​របស់​​លោក។

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀតបានទទួលមរណភាពក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រចូលជ្រលងភ្នំនៃខេត្ត​ East Azerbaijan ខណៈធ្វើដំណើ​រឆ្ពោះទៅកាន់ទីក្រុង Tabriz ក្រោយបញ្ចប់ពិធីសម្ពោធទំនប់វារីអគ្គិសនីមួយនៅព្រំដែនកាលពីថ្ងៃទី១៩ ខែឧសភា ហើយបើតាមការបញ្ជាក់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ គ្រោះអកុសលនេះគឺបណ្តាលមកពីឧទ្ធម្ភាគចក្រធ្វើដំណើរឆ្លងកាត់ផ្ទៃមេឃដែលចុះអ័ព្ទក្រាស់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ១៧ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ១៨ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

Sokha Hotels

ព័ត៌មានពេញនិយម