Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន បញ្ចប់​ការ​ហ្វឹក​ហ្វឺន​​បើក​យន្តហោះ​ចម្បាំង F-16 នៅ​អាមេរិក

បានផុស

នៅ

ក្រុម​ដំបូង​នៃ​អ្នក​បើក​យន្តហោះ​ចម្បាំង​អ៊ុយក្រែន បាន​បញ្ចប់​ជា​ស្ថាពរ​នូវ​ការ​ហ្វឹកហ្វឺន​​នៅ​​សហរដ្ឋ​អាមេរិក សម្រាប់​ការ​​កាន់​ចង្កូត​​បញ្ជា​​យន្តហោះ​ចម្បាំង​ប្រភេទ F-16។ នេះ​បើយោងតាម​​ការ​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួន​អ្នក​បើកយន្តហោះ​អ៊ុយក្រែន និង​កាលបរិច្ឆេទ​បញ្ចប់​វគ្គ​សិក្សា​នេះ ​មិន​ត្រូវ​​​បង្ហើប​ឲ្យ​ដឹង​នោះ​ឡើយ ប៉ុន្តែ​បើ​តាម​ប្រភព​​ពី​អ្នក​នាំ​ពាក្យ​នៅ​មូលដ្ឋាន​ទ័ព​អាកាស​​រដ្ឋ​អារីហ្សូណា ដែល​ជាក​ន្លែង​រៀបចំ​ការ​ហ្វឹកហ្វឺន បាន​ឲ្យ​ដឹង​​ថា ក្រុម​អ្នក​បើក​​យន្តហោះ​ទាំង​នោះ​កំពុង​ធ្វើ​ដំណើរ​ទៅ​អឺរ៉ុប​បន្ត ដើម្បី​ចូលរួម​វគ្គ​សិក្សា​បន្ថែម​ទៀត។

កាល​ពី​ចុង​ខែ​មករា​កន្លង​ទៅ ទស្សនាវដ្ដី Air & Space Forces បាន​ចុះ​ផ្សាយ​ថា ប្រភព​ពី​មន្ទីរ​បញ្ជកោណ​បាន​និយាយ​ថា មាន​​ទាហាន​អ៊ុយក្រែន​ចំនួន​៤​នាក់​កំពុង​ត្រូវ​បាន​ហ្វឹកហ្វឺន​ដោយ​អាមេរិក​នៅ​រដ្ឋ​អារីហ្សូណា សម្រាប់​ការ​ប្រើ​យន្តហោះ​ F-16។

អ្នក​ស្រី Celeste Wallander ជំនួយ​ការ​​រដ្ឋ​មន្ត្រី​​​ក្រសួង​ការពារ​ជាតិ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ​អន្តរជាតិ បាន​​ប្រាប់​ថា លោក​ខាង​លិច​នឹង​បញ្ជូន​យន្តហោះ​ចម្បាំង​ទម្លាក់​គ្រាប់​បែក F-16 និង​សម្ភារៈ​​​ថែទាំ​ជួស​ជុស​ ឲ្យ​ទៅ​អ៊ុយក្រែន នៅ​ក្នុង​ឆ្នាំ​២០២៤​ នេះ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​ហ្វឹកហ្វឺន​​ទាហាន​អ៊ុយក្រែន​ ដើម្បី​ធ្វើ​​ប្រតិបត្តិការ​​​យន្តហោះ F-16។

អ៊ុយក្រែន រំពឹង​នឹង​ទទួល​បាន​យន្តហោះ​ចម្បាំង F-16 ជាង​៦០​គ្រឿង​ពី​​ប្រទេស​ប៊ែលហ្សិក ដាណឺម៉ាក ហុល្លង់ និង​ន័រវេស៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម