ព័ត៌មានអន្ដរជាតិ
ចេញពីវាយប្រហារប៉ុស្តិ៍យោធា ខ្មាន់កាំភ្លើងបន្តចាប់ជម្រិតក្មេងស្រីសិស្សសាលានីហ្សេរីយ៉ា ៣០០ នាក់
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍នៅថ្ងៃសុក្រនេះថា ក្រុមសកម្មប្រយុទ្ធបានចាប់ជម្រិតក្មេងស្រីសិស្សសាលាជាង ៣០០ នាក់នៅក្នុងរដ្ឋ Zamfara ភាគពាយព្យនៃប្រទេសនីហ្សេរីយ៉ា ។
យោងតាមកាសែត Punch បានឲ្យដឹងថា ខ្មាន់កាំភ្លើងបានតម្រង់គោលដៅទៅលើអនុវិទ្យាល័យមួយនៅក្នុងភូមិ Jangebe កាលពីយប់ថ្ងៃព្រហស្បតិ៍ ។ បុគ្គលិកសាលាបាននិយាយថា ក្រុមសកម្មប្រយុទ្ធបានមកដល់សាលារៀនតាមម៉ូតូ និងរថយន្តដឹកទំនិញភ្លាមៗនៅពាក់កណ្តាលអធ្រាត្រ ។
ប្រភពមួយបានប្រាប់កាសែតក្នុងលក្ខខណ្ឌអនាមិកថា “នៅពេលពួកគេចូលសាលា យើងគិតថា ពួកគេជាបុគ្គលិកសន្តិសុខ ប៉ុន្តែវាមិនមែនដូចអ្វីដែលគិតនោះនោះទេ បន្ទាប់មកពួកគេបានចាប់ផ្តើមដាក់ក្មេងស្រីទាំងនោះចូលទៅក្នុងរថយន្តប្រភេទ Hilux និងម៉ូតូ ហើយបានបើកចេញពីសាលារៀន” ។
ទន្ទឹមនឹងនេះដែរប្រព័ន្ធផ្សព្វផ្សាយរបស់នីហ្សេរីយ៉ា PM News បានរាយការណ៍ថា ខ្មាន់កាំភ្លើងក៏បានវាយប្រហារប៉ុស្តិ៍ត្រួតពិនិត្យយោធាមួយក្បែរនោះផងដែរ មុនពេលធ្វើដំណើរទៅសាលារៀន ខណៈទាហានជាច្រើនត្រូវបានគេរាយការណ៍ថាបានរងរបួស បន្ទាប់ពីការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធ ។
ស្របពេលជាមួយគ្នានេះកាសែត PM News បានបន្ថែមថា ក្រុមអ្នកឃ្លាំមើលក្នុងស្រុកកំពុងស្វែងរកអ្នកចាប់ជម្រិតដើម្បីជួយសង្គ្រោះក្មេងស្រីទាំងនោះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រកឃើញក្រុមនៅពីក្រោយការចាប់ជម្រិតក្មេងសិស្សសាលានីហ្សេរីយ៉ាជាង ៣០០ នាក់
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត