ព័ត៌មានអន្ដរជាតិ
ប្រជាជនរុស្ស៊ីកំពុងខ្វែងគំនិតគ្នា ថាតើ លោក ពូទីន គួរតែបន្តកាន់តំណែងជាប្រធានាធិបតីក្រោយឆ្នាំ២០២៤ដែរឬក៏អត់
ស្របពេលដែល អាណត្តិប្រធានាធិបតីបច្ចុប្បន្នរបស់លោក វ្លាឌីមៀរ ពូទីន នឹងត្រូវបញ្ចប់ក្នុងឆ្នាំ២០២៤នោះ ឥឡូវនេះ ការស្ទង់មតិថ្មីមួយបានរកឃើញថា ស្ទើរតែពាក់កណ្តាលនៃប្រជាជនរុស្ស៊ីចង់ឲ្យលោកបន្តកាន់អំណាច ខណៈបួននាក់ក្នុងចំណោមដប់នាក់ ចង់ឲ្យមេដឹកនាំយូរលង់រូបនេះចាកចេញពីតំណែង។

ការស្រាវជ្រាវដែលចេញផ្សាយដោយមជ្ឈមណ្ឌល Levada ក្នុងទីក្រុងមូស្គូកាលពីថ្ងៃសុក្រ បានរកឃើញថា ក្នុងចំណោមមនុស្សជាង១,៦០០នាក់ដែលត្រូវបានស្ទង់មតិ ក្នុងនោះមាន៤៨ភាគរយចង់ឃើញលោក ពូទីន បន្តកាន់តំណែងជាប្រធានាធិបតីក្រោយឆ្នាំ២០២៤ ខណៈប្រហែល៤១ភាគរយមិនចង់។
យោងតាម Levada បានឲ្យដឹងថា តួលេខនេះបង្ហាញពីការកើនឡើងបន្តិចបន្តួចចំពោះអ្នកដែលមានទស្សនៈច្បាស់លាស់លើប្រធានបទនេះ បើប្រៀបធៀបទៅនឹងការសិក្សាដូចគ្នាកាលពីឆ្នាំមុន ដែលមាន៤៦ភាគរយបានគាំទ្រមេដឹកនាំជើងចាស់រូបនេះឲ្យបន្តកាន់មុខតំណែងកំពូលជាបន្តទៀត។ បន្ទាប់មក ៤០ភាគរយបានជំទាស់នឹងគំនិតនេះ។

គម្លាតអាយុច្បាស់លាស់ត្រូវបានបង្ហាញនៅក្នុងការឆ្លើយតប។ ក្នុងចំណោមអ្នកដែលមានអាយុលើសពី៥៥ឆ្នាំ, ជិត៦នាក់ក្នុងចំណោម១០នាក់ដែលត្រូវបានស្ទង់មតិគឺចង់ឲ្យប្រធានាធិបតីបន្តកាន់អំណាច បើប្រៀបធៀបទៅនឹងមនុស្សម្នាក់ក្នុងចំណោមមនុស្ស៣នាក់ ដែលមានអាយុពី១៨ទៅ២៤ឆ្នាំ។
សម្រាប់អ្នកដែលនិយាយថាពួកគេចង់ឲ្យលោក ពូទីន បន្តកាន់អំណាចក្រោយឆ្នាំ២០២៤, ហេតុផលទូទៅបំផុតគឺថា ពួកគេទទួលស្គាល់សេវាកម្មរបស់គាត់ចំពោះប្រទេសឬសមត្ថភាពផ្ទាល់ខ្លួនរបស់គាត់។ ប្រហែលម្នាក់ក្នុងចំណោមប្រាំនាក់បាននិយាយថា ពួកគេសមនឹងទទួលបានការទទួលខុសត្រូវពីគាត់ ដោយសារតែវិធីសាស្រ្តរបស់គាត់ចំពោះគោលនយោបាយការបរទេស។

ម្យ៉ាងវិញទៀត ក្នុងចំណោមអ្នកជំទាស់ ហេតុផលធំបំផុតគឺថា បន្ទាប់ពីការគ្រប់គ្រងរយៈពេល១៨ឆ្នាំ ប្រធានាធិបតីរូបនេះបានកាន់អំណាចយូរពេក ហើយត្រូវការការផ្លាស់ប្តូរ។ បញ្ហាសង្គមត្រូវបានលើកឡើងដោយមនុស្ស១៤ភាគរយ ខណៈ១១ភាគរយលើកឡើងពីអាយុរបស់មេដឹកនាំវ័យ៦៨ឆ្នាំរូបនេះថាជាកត្តាមួយក្នុងហេតុផលរបស់ពួកគេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ការអំពាវនាវឲ្យអន្តរជាតិដាក់សម្ពាធដើម្បីដោះលែងលោក Navalny ពីពន្ធនាគារ បង្ហាញថា គាត់ជាភ្នាក់ងារបរទេស
ចុចអាន៖ ទីបំផុត លោក ពូទីន ចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ពង្រីកសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរជាមួយអាមេរិក
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


