Connect with us

ព័ត៌មានអន្ដរជាតិ

គណៈកម្មការរៀបចំការបោះឆ្នោតថ្មីមីយ៉ាន់ម៉ាពិនិត្យលទ្ធផលឆ្នាំមុន

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា គណៈកម្មការរៀបចំការបោះឆ្នោត (UEC) ថ្មីរបស់មីយ៉ាន់ម៉ាកាលពីថ្ងៃសុក្របានជួបតំណាងគណបក្សនយោបាយនានានៅទីក្រុងណៃពិដោ ។

គណៈកម្មការនេះបាននិងកំពុងពិនិត្យមើលដំណើរការបោះឆ្នោតនៃការបោះឆ្នោតកាលពីឆ្នាំមុនចាប់តាំងពីថ្ងៃទី ៥ ខែកុម្ភៈ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មការនឹងបន្តធ្វើបច្ចុប្បន្នភាពជាសាធារណៈលើការរកឃើញរបស់ខ្លួនបន្ថែមទៀត បន្ទាប់ពីបញ្ចប់ភារកិច្ចទី ១ នៃផែនទីបង្ហាញផ្លូវ ហើយបញ្ជីឈ្មោះអ្នកបោះឆ្នោតនឹងត្រូវប្រមូល ហើយនឹងសហការជាមួយគណបក្សនយោបាយដើម្បីរៀបចំការបោះឆ្នោតថ្មីដោយសេរី និងយុត្តិធម៌ដោយជោគជ័យក្រោមរដ្ឋធម្មនុញ្ញ ។

គួររម្លឹកសាជាថ្មីថា យោធាមីយ៉ាន់ម៉ាបានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេលមួយឆ្នាំពេញ បន្ទាប់ពីលោកប្រធានាធីបតី U Win Myint និងទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី រួមជាមួយមន្ត្រីដទៃទៀតមកពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ត្រូវបានចាប់ខ្លួនដោយយោធាកាលពីថ្ងៃទី ១ ខែកុម្ភៈ ។

ទន្ទឹមនោះកាលពីដើមខែនេះក្រុមប្រឹក្សារដ្ឋបានធ្វើកំណែទម្រង់គណៈកម្មការរៀបចំការបោះឆ្នោតដោយចាត់វិធានការដើម្បីពិនិត្យមើលដំណើរការនៃការបោះឆ្នោតទូទៅឡើងវិញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ លោកស្រី ស៊ូជី ត្រូវកងទ័ពនាំទៅឆ្ងាយ ពេលនេះកំពុងបាត់ខ្លួន

ចុចអាន ៖ ប្រេសិត UN ប្រចាំមីយ៉ាន់ម៉ាទទូចឲ្យប្រើមធ្យោបាយចាំបាច់ណាមួយប្រឆាំងនឹងយោធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម