ព័ត៌មានអន្ដរជាតិ
លោក ពូទីន មកដល់ វៀតណាម ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចដ៏សំខាន់
តាមការចុះផ្សាយរបស់ VN Express, ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានមកដល់ប្រទេសវៀតណាមហើយ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋ តាមការអញ្ជើញរបស់លេខាបក្សវៀតណាមលោក Nguyen Phu Trong។

យន្តហោះពិសេស II-96-300PU ដឹកលោក ពូទីន និងមន្ត្រីអ្នកមុខអ្នកការរុស្ស៊ីដទៃទៀត បានចុះចតនៅអាកាសយានដ្ឋាន Noi Bai នាទីក្រុងហាណូយ វេលាម៉ោង ១:៤៥ រំលងអធ្រាត្រ ហើយបន្ទាប់ពីការទទួលស្វាគមន៍ពីសំណាក់ថ្នាក់ដឹកនាំវៀតណាម ក្បួនរថយន្តដឹកប្រធានាធិបតីរុស្ស៊ី ក៏ឆ្ពោះដំណើរទៅសណ្ឋាគារ Metropole នៅក្នុងសង្កាត់ Hoan Kiem។
តាមការគ្រោងទុក លោក ពូទីន នឹងត្រូវចូលរួមក្នុងពិធីស្វាគមន៍ជាផ្លូវការនៅវិមានប្រធានាធិបតីនាពេលថ្ងៃត្រង់ មុនចាប់ផ្តើមកិច្ចសន្ទនាជាមួយប្រធានាធិបតីវៀតណាមលោក To Lam។ ក្រោយមក លោក ពូទីន នឹងជួបជាមួយនាយករដ្ឋមន្ត្រី Pham Minh Chinh និងសន្ទនាជាមួយលោក Trong រួចបន្តជួបជាមួយប្រធានរដ្ឋសភា Tran Thanh Man នាពេលរសៀល។

នាល្ងាចថ្ងៃដដែល លោកពូទីន នឹងទៅគោរពវិញ្ញាណក្ខន្ធលោក ហូជីមិញ មុនពេលជួបជាមួយប្រធានរដ្ឋសភា Tran Thanh Man។ លោក ពូទីន និងលោក To Lam ក៏នឹងជួបជាមួយថ្នាក់ដឹកនាំសមាគមមិត្តភាពវៀតណាម-រុស្ស៊ី និងអតីតនិស្សិតដែលបានសិក្សានៅប្រទេសរុស្ស៊ីផងដែរ។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីលោក ពូទីន ទើបបញ្ចប់ទស្សនកិច្ចរយៈពេលខ្លី នៅប្រទេសកូរ៉េខាងជើង ដោយជួបពិភាក្សាជាមួយមេដឹកនាំ គីម ជុង អ៊ុន និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗជាច្រើន។

លោក ពូទីន ធ្លាប់មកប្រទេសវៀតណាម៤ដងរួចមកហើយ ក្នុងនោះមាន៣ដងស្ថិតក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនិងរដ្ឋក្នុងឆ្នាំ២០០១, ២០០៦ ឆ្នាំ ២០១៣ ចំណែកមួយដងទៀតគឺក្នុងឆ្នាំ២០១៧ នៅពេលលោកមកទីក្រុង Da Nang ដើម្បីចូលរួមកិច្ចប្រជុំកំពូល APEC។
វៀតណាម បានបង្កើតទំនាក់ទំនងការទូតជាមួយរុស្ស៊ីដែលជាអតីតសហភាពសូវៀត ក្នុងឆ្នាំ១៩៥០។ ក្រោយមក ប្រទេសទាំងពីរ បានអភិវឌ្ឍទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០១២ ហើយប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាង ១០០ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សន្តិសុខ និងការពារជាតិ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


