ព័ត៌មានអន្ដរជាតិ
ចេញពីកូរ៉េខាងជើង លោក ពូទីន នឹងហោះទៅវៀតណាម ភ្លាម
ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង, ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងបន្តហោះទៅទីក្រុងហាណូយនៃប្រទេសវៀតណាម ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ តបតាមការអញ្ជើញរបស់អគ្គលេខាបក្សលោក Nguyen Phu Trong។

តាមការចុះផ្សាយរបស់ VN Express, ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីរុស្ស៊ី នឹងធ្វើឡើងនៅថ្ងៃទី ១៩-២០ ខែមិថុនា ហើយនេះជាដំណើរទស្សនកិច្ចលើកទី៥របស់លោក វ្ល៉ាឌីមៀរ ពូទីននៅវៀតណាម គិតចាប់តាំងពីឆ្នាំ២០០១មក។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំវៀតណាម Gennady Bezdetko បានឲ្យដឹងថា លោកប្រធានាធិបតី ពូទីន នឹងមកបំពេញទស្សនកិច្ចនៅវៀតណាម ក្នុងឋានៈជាប្រធានគណៈប្រតិភូនៃថ្នាក់ដឹកនាំសហព័ន្ធនិងថ្នាក់តំបន់ ព្រមទាំងក្នុងឋានៈជាប្រធានស្ថាប័នអាជីវកម្មធំៗរបស់រុស្ស៊ីផងដែរ។

តាមការបញ្ជាក់ លោក ពូទីន គ្រោងពិភាក្សានិងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ក៏ដូចជាចូលរួមព្រឹត្តិការណ៍នានា ជាមួយនិស្សិតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យសូវៀត និងរុស្ស៊ីទៀតផង។
ស្របពេលជាមួយគ្នានោះ លោក Dang Minh Khoi ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅប្រទេសរុស្ស៊ី ក៏និយាយដែរថា “ដំណើរទស្សនកិច្ចនេះ មានសារៈសំខាន់ខ្លាំងណាស់ ពោលគឺជាការរឹតចំណងទាក់ទងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ីកាន់តែស៊ីជម្រៅលើគ្រប់វិស័យនិងបង្កើនកម្រិតក្នុងស្ថានភាពថ្មី ហើយដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជាព្រឹត្តិការណ៍ការទូតដ៏ធំប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពនិងការប្តេជ្ញាចិត្តរបស់រុស្ស៊ីចំពោះទំនាក់ទំនងសហប្រតិបត្តិការពហុភាគីជាមួយវៀតណាមទៀតផង។

លើសពីនេះ មេដឹកនាំនៃប្រទេសទាំងពីរ នឹងពិភាក្សាគ្នាកាន់តែច្បាស់លាស់ លើវិស័យសំខាន់ៗចាប់ពីសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ សន្តិសុខ ថាមពល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រហូតដល់ការអប់រំ វប្បធម៌ និងការទូតរវាងប្រជាជន និងប្រជាជន។
ពាក់ព័ន្ធវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម, ចំណូលទ្វេភាគីបានកើនឡើងពី ១០ទៅ១៥% ជារៀងរាល់ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ស្ថានភាពនយោបាយ និងសេដ្ឋកិច្ចដ៏ស្មុគស្មាញនៅលើពិភពលោក វាបានជះឥទ្ធិពលអវិជ្ជមានដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ពូទីន ចាប់ផ្តើមដំណើរទស្សនកិច្ច នៅកូរ៉េខាងជើង ខណៈ ណាតូ បារម្ភរឿងម្យ៉ាងគត់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


