Connect with us

ព័ត៌មានអន្ដរជាតិ

កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងនៅតែបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់ពិភពលោក

បានផុស

នៅ

ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បាននិយាយថា កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងកំពុងបន្តទោះបីមានការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិក៏ដោយ ហើយនៅតែជាមូលហេតុនៃការព្រួយបារម្ភដ៏ធ្ងន់ធ្ងរជាមួយនឹងការចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរដែលត្រូវបានជាប់គាំងអស់រយៈពេលជាងពីរឆ្នាំមកហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Rafael Grossi អគ្គនាយករង IAEA បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ការបន្តកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងគឺជាការបំពានយ៉ាងច្បាស់នៃសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងគួរឲ្យសោកស្តាយយ៉ាងខ្លាំង” ។

លោក Grossi បានបន្ថែមទៀតថា IAEA កំពុងពង្រឹងការត្រៀមខ្លួនដើម្បីដើរតួនាទីសំខាន់ក្នុងការផ្ទៀងផ្ទាត់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។

ប្រទេសកូរ៉េខាងជើងបានធ្វើតេស្តនុយក្លេអ៊ែរចុងក្រោយក្នុងឆ្នាំ ២០១៧ ហើយឆ្នាំបន្ទាប់បាននិយាយថា ខ្លួនបានបំផ្ទុះផ្លូវរូងក្រោមដីនៅឯកន្លែងសាកល្បងនុយក្លេអ៊ែរដ៏សំខាន់របស់ខ្លួននៅឯទីក្រុង Punggye-ri ដោយអះអាងថា នេះជាភស្តុតាងនៃការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបញ្ចប់ការសាកល្បងនុយក្លេអ៊ែរ ។

ប៉ុន្តែចាប់តាំងពីផ្អាកការប្រកាសខ្លួនឯងនោះលោក គីម ជុងអ៊ុន ដែលមានអាយុ ១០ ឆ្នាំជាមេដឹកនាំកាលពីខែធ្នូបានអំពាវនាវឲ្យមានការផលិតអាវុធនុយក្លេអ៊ែរបន្ដ បាញ់មីស៊ីលខ្នាតតូចជាបន្តបន្ទាប់ ហើយនៅខែមករាបានសន្យាថានឹងដាក់សមត្ថភាពការពាររបស់រដ្ឋលើកម្រិតខ្ពស់ជាងនេះទៅទៀត នៅពេលដែលលោក គីម បានបង្ហាញមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹកថ្មី ។

អ្នកត្រួតពិនិត្យ IAEA មិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងប្រទេសកូរ៉េខាងជើងនោះទេ ប៉ុន្តែពួកគេបានតាមដានសកម្មភាពនៅក្នុងប្រទេសនេះតាមរយៈផ្កាយរណប និងព័ត៌មានដែលមានផ្សេងទៀត ។

ទន្ទឹមនោះទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍ថា លោក Grossi មានភ័ស្តុតាងនៃការផលិតជាបន្តបន្ទាប់នេះ ហើយថា រោងចក្រទឹកត្រជាក់មួយនៅឯចង្រ្កានរ៉េអាក់ទ័រត្រូវបានសាកល្បងកាលពីចុងឆ្នាំមុន ។

បន្ថែមពីនេះមានការបង្ហាញថា កូរ៉េខាងជើងបាននិងកំពុងដំណើរការរោងចក្រកម្ដៅមួយផ្សេងទៀតនៅឯរោងចក្រ  Yongbyon ដែលអាចត្រូវបានប្រើដើម្បីផ្តល់កំដៅដល់កន្លែងកែច្នៃប្រេងនុយក្លេអ៊ែរ ។ រោងចក្រ  Yongbyon មានចង្ក្រានរ៉េអាក់ទ័រនុយក្លេអ៊ែរ រោងចក្រកែច្នៃប្រេងឥន្ធនៈ និងកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដែលមានជាប់ទាក់ទងនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេស ។

កិច្ចចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរបានជាប់គាំងជាមួយកូរ៉េខាងជើងដោយទាមទារឲ្យបញ្ឈប់ការដាក់ទណ្ឌកម្ម ហើយសហរដ្ឋអាមេរិកទទូចឲ្យក្រុងព្យុងយ៉ាងបោះបង់ចោលអាវុធនុយក្លេអ៊ែរ ខណៈទណ្ឌកម្មត្រូវបានដាក់ចាប់តាំងពីឆ្នាំ ២០០៦ ។

ក្រុមអ្នកឃ្លាំមើលការដាក់ទណ្ឌកម្មឯករាជ្យបាននិយាយកាលពីខែមុនថា ប្រទេសកូរ៉េខាងជើងបានរក្សា និងអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួនពេញមួយឆ្នាំ ២០២០ ដែលបានជួយផ្តល់ថវិកាដល់សកម្មភាពរបស់ខ្លួនជាមួយនឹងការចូលលួចលុយចំនួន ៣០០ លានដុល្លារតាមរយៈការ Hack តាមអ៊ីនធឺណិត ។

របាយការណ៍មួយរបស់អង្គការសហប្រជាជាតិបាននិយាយថា ទីក្រុងព្យុងយ៉ាងបានផលិតសម្ភារៈបរមាណូ ថែរក្សារោងចក្រនុយក្លេអ៊ែរ និងធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធមីស៊ីលផ្លោងរបស់ខ្លួន ខណៈកំពុងបន្តស្វែងរកសម្ភារៈ និងបច្ចេកវិទ្យាសម្រាប់កម្មវិធីទាំងនោះពីបរទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ អាមេរិកបញ្ជាឲ្យកូរ៉េខាងជើងបង់សំណង ២.៣ ពាន់លានដុល្លារលើការចាប់នាវាស៊ើបការណ៍នៅឆ្នាំ ១៩៦៨

ចុចអាន ៖ ផ្លាស់ប្ដូរសករាជថ្មី គីម ជុងអ៊ុន តែងតាំងមេបញ្ជាការវ័យក្មេងក្នុងជួរកងទ័ពជើងទឹក និងអាកាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម