ព័ត៌មានអន្ដរជាតិ
អាមេរិកបញ្ជាឲ្យកូរ៉េខាងជើងបង់សំណង ២.៣ ពាន់លានដុល្លារលើការចាប់នាវាស៊ើបការណ៍នៅឆ្នាំ ១៩៦៨
តុលាការអាមេរិកបានបញ្ជាឲ្យកូរ៉េខាងជើងបង់សំណងដល់ក្រុមនាវិក និងក្រុមគ្រួសារនៃនាវាស៊ើបការណ៍អាមេរិក USS Pueblo ដែលត្រូវបានធ្វើទារុណកម្ម និងធ្វើបាបអស់រយៈពេល ១១ ខែក្នុងឆ្នាំ ១៩៦៨ បន្ទាប់ពីត្រូវបានឃាត់ទុកដោយកងទ័ពជើងទឹកកូរ៉េខាងជើង ។

តុលាការសហព័ន្ធទីក្រុងវ៉ាស៊ីនតោនបាននិយាយថា សមាជិកនាវិករងគ្រោះដែលនៅរស់រានមានជីវិត និងក្រុមគ្រួសារនាវិកដែលបានស្លាប់ឥឡូវនេះត្រូវទទួលប្រាក់សំណងចំនួន ១.១៥ ពាន់លានដុល្លារអាមេរិក ហើយចំនួននេះត្រូវគុណទ្វេដងដើម្បីជាការព្រមាន និងដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ។
តុលាការបាននិយាយថា នាវិក ៨៣ នាក់ក្នុងនោះមានម្នាក់ត្រូវបានសម្លាប់ដោយជនជាតិកូរ៉េខាងជើង បន្ទាប់ពីត្រូវបានរំលោភបំពានខាងផ្លូវកាយ និងផ្លូវចិត្ត នៅពេលដែលពួកគេបានឃាត់នាវា Pueblo កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ១៩៦៨ ។

បណ្តឹងនេះទើបតែត្រូវបានធ្វើឡើងនៅឆ្នាំ ២០១៨ ប៉ុណ្ណោះ បន្ទាប់ពីក្រសួងយុត្តិធម៌អាមេរិកបានចេញការបកស្រាយពាក់ព័ន្ធច្បាប់ផ្តល់អភ័យឯកសិទ្ធិរដ្ឋាភិបាលបរទេសនៅក្នុងតុលាការសហរដ្ឋអាមេរិក ។
នាវា Pueblo បានធ្វើដំណើរលើកដំបូងរបស់ខ្លួនក្នុងនាមជានាវាស៊ើបការណ៍របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកក្រោមការចង្អុលបង្ហាញពីនាវាស្រាវជ្រាវបរិស្ថាន ។ ក្រុងព្យុងយ៉ាងនិយាយថា នាវានេះស្ថិតនៅក្នុងដែនទឹកកូរ៉េខាងជើង នៅពេលដែលវាត្រូវបានឃាត់ទុក ខណៈដែលក្រុងវ៉ាស៊ីនតោនបានបដិសេធចំពោះករណីនេះ ។

នៅក្នុងសេចក្តីសម្រេចចុងក្រោយកាលពីថ្ងៃពុធតុលាការបានបញ្ជាផ្តល់សំណងចំនួន ២២ លានដុល្លារទៅ ៤៨ លានដុល្លារអាមេរិកដល់សមាជិកនាវិកទាំង ៤៩ នាក់ដែលនៅរស់រានមានជីវិត ហើយសមាជិកគ្រួសារនាវិកដែលស្លាប់ប្រហែល ១០០ នាក់ទទួលបានប្រាក់សំណងតិចជាងនេះ ។
ទន្ទឹមនោះកូរ៉េខាងជើងមិនត្រូវបានចូលរួមនៅក្នុងករណីនេះនោះទេ ហើយគេមិនច្បាស់ទេថាតើជនរងគ្រោះរំពឹងថានឹងទទួលបានសំណងខូចខាតយ៉ាងដូចម្តេច ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ផ្លាស់ប្ដូរសករាជថ្មី គីម ជុងអ៊ុន តែងតាំងមេបញ្ជាការវ័យក្មេងក្នុងជួរកងទ័ពជើងទឹក និងអាកាស
ចុចអាន ៖ អាមេរិក បើកការវាយប្រហារអាកាសលើកងកម្លាំងគាំទ្រដោយអ៊ីរ៉ង់ នៅស៊ីរី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


