ព័ត៌មានអន្ដរជាតិ
ណាតូ សន្យាផ្ដល់អ្វីខ្លះឲ្យអ៊ុយក្រែន?
កិច្ចប្រជុំកំពូលអង្គការណាតូឆ្នាំ២០២៤ ដែលមានរយៈពេលចំនួន៣ថ្ងៃ នៅរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី បានបញ្ចប់ជាស្ថាពរទៅហើយកាលពីថ្ងៃទី១១ ខែកក្កដា។ ចំណុចរស៊ើបមួយនៅក្នុងចំណុចជាច្រើនទៀតនៅក្នុងកិច្ចប្រជុំកំពូលលើកទី៣៤នេះ គឺបញ្ហាសង្គ្រាមរ៉ាំរ៉ៃនៅអ៊ុយក្រែនរយៈពេលជាង២ឆ្នាំកន្លងទៅ ដែលបានកើតឡើង បន្ទាប់ពីមានការឈ្លានពានពីប្រទេសរុស្ស៊ី។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera អ៊ុយក្រែន ទទួលបាន៦ចំណុចពីកិច្ចប្រជុំណាតូ ឆ្នាំ២០២៤ ដែលមានដូចជា៖
១. ប្លុកនេះ បាននិយាយថា ខ្លួននឹងផ្ដល់ឲ្យអ៊ុយក្រែនជាមួយនឹងប្រព័ន្ធខែលការពារដែនអាកាសយុទ្ធសាស្ត្របន្ថែមជាច្រើន រួមទាំងគ្រឿងបន្លាស់ Patriot ចំនួន៤ និងប្រព័ន្ធខែលការពារ SAMP/T។
២. មេដឹកនាំណាតូ ក៏បានសន្យាផ្តល់ជំនួយយោធាយ៉ាងហោចណាស់ ៤៣ពាន់លានដុល្លារដល់អ៊ុយក្រែនផងដែរ។
៣. សមាជិកសម្ព័ន្ធមិត្ត ក៏បានប្រកាសពីវិធានការដាច់ដោយឡែក និងវិធានការរួមគ្នាដើម្បីជំរុញសន្តិសុខអ៊ុយក្រែន។
៤. សហរដ្ឋអាមេរិក ហូឡង់ និងដាណឺម៉ាក បានប្រកាសថា យន្តហោះចម្បាំង F-16 ដំបូងបង្អស់ដែលផ្តល់ដោយអង្គការណាតូ នឹងស្ថិតក្នុងដៃអ្នកបើកយន្តហោះយោធាអ៊ុយក្រែននារដូវក្តៅ ឆ្នាំនេះ។ សហរដ្ឋអាមេរិក ក៏បាននិយាយផងដែរថា ខ្លួននឹងដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយនៅក្នុងប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ២០២៦ ដើម្បីឆ្លើយតបទៅនឹងការភ័យខ្លាចរបស់ប្លុកចំពោះការគំរាមកំហែងកាន់តែខ្លាំងឡើងរបស់រុស្ស៊ីទៅលើអឺរ៉ុប។
៥. ទីក្រុងកៀវ បានប្រជែងជាយូរមកហើយសម្រាប់កៅអីចូលរួមជាសមាជិកណាតូ ខណៈពេលដែលមានការខ្វែងគំនិតមួយចំនួនរបស់ប្រទេសជាសមាជិក។ យ៉ាងណាមិញ សេចក្តីថ្លែងការណ៍របស់កិច្ចប្រជុំណាតូ បាននិយាយថា “អនាគតរបស់អ៊ុយក្រែនគឺនៅក្នុងអង្គការណាតូ” ហើយថាប្រទេសនេះកំពុងស្ថិតនៅលើ “ផ្លូវដែលមិនអាចត្រឡប់វិញបានទៅកាន់សមាហរណកម្មអឺរ៉ូ-អាត្លង់ទិកពេញលេញ រួមទាំងសមាជិកភាពណាតូ”។
៦. អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានសង្កត់ធ្ងន់ថា អ៊ុយក្រែននឹងមិនចូលរួមភ្លាមៗនោះទេ ប៉ុន្តែអាចចូលរួម នៅពេលដែលសង្គ្រាមជាមួយរុស្ស៊ីបានបញ្ចប់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


