Connect with us

ព័ត៌មានអន្ដរជាតិ

ចាប់អារម្មណ៍ទេ! សណ្ឋាគារអវកាសដំបូងបំផុតរបស់ពិភពលោក ប្រកាសថ្ងៃទទួលភ្ញៀវ

បានផុស

នៅ

ការងារលើ “សណ្ឋាគារអវកាស” ដំបូងបង្អស់របស់ពិភពលោក នៅក្នុងគន្លងផែនដីទាបគ្រោងនឹងចាប់ផ្តើមក្នុងឆ្នាំ២០២៥ ហើយវានឹងមានដាក់បញ្ចូលភោជនីយដ្ឋាន រោងកុន កន្លែងស្ប៉ានិងបន្ទប់សម្រាប់មនុស្សចំនួន៤០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បង្កើតឡើងដោយក្រុមហ៊ុន Orbital Assembly Corporation (OAC), ស្ថានីយ៍ Voyager Station អាចបើកដំណើរការទទួលភ្ញៀវបាននៅដើមឆ្នាំ២០២៧ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានសាងសង់នៅក្នុងគន្លងជុំវិញផែនដី។

សណ្ឋាគាររបស់ស្ថានីយ៍ Voyager Station នឹងរួមបញ្ចូលនូវលក្ខណៈពិសេសជាច្រើនដែលអ្នកធ្លាប់ឃើញដូចនៅក្នុងនាវាទេសចរណ៍ រួមទាំងភោជនីយដ្ឋាន កន្លែងស្ប៉ាសុខភាពនិងរោងកុនជាដើម។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានព័ត៌មានលម្អិតអំពីការចំណាយលើថ្លៃសាងសង់ស្ថានីយ៍អវកាសនេះ ឬតម្លៃសម្រាកនៅសណ្ឋាគារក្នុងមួយយប់នោះទេថ្វីបើ OAC និយាយថា ថ្លៃនៃការសាងសង់ មានតម្លៃថោកជាងការគិតទុក ដោយសារតែការប្រើប្រាស់យានដែលអាចប្រើប្រាស់ម្តងទៀតបានដូចជា Falcon 9 របស់ក្រុមហ៊ុន SpaceX និង Starship ក៏ដោយ។

ស្ថានីយ៍អវកាស Voyager Class នឹងត្រូវបានបង្កើតឡើងជារង្វង់ ដោយមានម៉ូឌុលមួយចំនួនភ្ជាប់ទៅនឹងផ្នែកខាងក្រៅនៃកង។

ម៉ូឌុលខ្លះក្នុងចំណោមម៉ូឌុលទាំង២៤ នឹងត្រូវដំណើរការដោយមូលនិធិ Gateway ហើយវានឹងមានបន្ទប់នាវិក ខ្យល់ ទឹកនិងអគ្គិសនី។

វាក៏នឹងរួមបញ្ចូលទាំងកន្លែងហាត់ប្រាណ ផ្ទះបាយ ភោជនីយដ្ឋាន បារនិងកន្លែងសំខាន់ៗផ្សេងទៀតផងដែរ សម្រាប់អ្នកដែលមានបំណងចង់នៅក្នុងស្ថានីយ៍រយៈពេលយូរ។

ម៉ូឌុលផ្សេងទៀត នឹងត្រូវជួលឬលក់ទៅឲ្យក្រុមហ៊ុនឯកជននិងរដ្ឋាភិបាល។

ឧទាហរណ៍ អ្នកអាចទិញម៉ូឌុលមួយទំហំ ២០x១២ ម៉ែត្រសម្រាប់វីឡាឯកជន ឬម៉ូឌុលច្រើនដើម្បីបង្កើតជាសណ្ឋាគារជាមួយកន្លែងស្ប៉ា រោងកុននិងច្រើនទៀត។

ទីភ្នាក់ងាររដ្ឋាភិបាលអាចប្រើស្ថានីយ៍នេះ ដើម្បីដាក់ម៉ូឌុលវិទ្យាសាស្ត្រផ្ទាល់ខ្លួនរបស់ពួកគេ ឬធ្វើជាមជ្ឈមណ្ឌលបណ្តុះបណ្តាលសម្រាប់អវកាសយានិក ដែលកំពុងត្រៀមខ្លួនទៅកាន់ភពព្រះអង្គារ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ យានអវកាស Starship របស់ក្រុមហ៊ុន SpaceX ផ្ទុះឆេះ អំឡុងការចុះចត (មានវីដេអូ)

ចុចអាន៖ រុស្ស៊ីគ្រោងបង្កើតស្ថានីយ៍អវកាសផ្ទាល់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម