ព័ត៌មានជាតិ
ខេត្តក្រចេះ មានសណ្ឋាគារ ១៥ កន្លែង ផ្តល់សេវាស្នាក់នៅដល់ភ្ញៀវទេសចរ
ខេត្តក្រចេះ គឺខេត្តតូចមួយតែគួរឲ្យចាប់ចិត្តសិ្ថតនៅប៉ែកឦសាននៃប្រទេសកម្ពុជា និងជាគោលដៅទេសចរដ៏សំខាន់ មានសត្វផ្សោត គឺជារតនសម្បត្តិជាតិមានជីវិតដ៏កម្រ និងសម្បត្តិធម្មជាតិ ទីកន្លែងលេងកំសាន្តប្លែកៗជាច្រើន។ ខេត្តនេះ មានព្រំប្រទល់ជាប់នឹងស្ទឹងត្រែង មណ្ឌលគីរី នៅភាគខាងជើង កំពង់ធំ និងកំពង់ចាម នៅខាងលិច ត្បូងឃ្មុំ នៅខាងត្បូង និងវៀតណាមខាងកើត។

ពីរាជធានីភ្នំពេញមកដល់ទីរួមខេត្តក្រចេះ មានចម្ងាយប្រមាណជា ៣១៥ គីឡូម៉ែត្រ ដោយខេត្តមួយនេះលាតសន្ធឹងតាមដងទន្លេមេគង្គ មានប្រវែងប្រមាណជាង ២២០គីឡូម៉ែត្រ។
របាយការណ៍របស់មន្ទីរទេសចរខេត្តក្រចេះបានឲ្យដឹងថា ខេត្តសិ្ថតនៅប៉ែកឦសាននៃរាជធានីភ្នំពេញ មានសណ្ឋាគារ ចំនួន ១៥ កន្លែង សម្រាប់ផ្ដល់សេវាស្នាក់នៅដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
១. សណ្ឋាគារ លីជឺ មានបន្ទប់ស្នាក់នៅ ភោជនីយដ្ឋាន និងសាលប្រជុំ ស្ថិតនៅសង្កាត់អូរឬស្សី ក្រុងក្រចេះ។
២. សណ្ឋាគារ ហ៊រ ប៊ុន្នី មានបន្ទប់ស្នាក់នៅ ភោជនីយដ្ឋាន និងសាលប្រជុំ ស្ថិតនៅសង្កាត់អូរឬស្សី ក្រុងក្រចេះ។
៣. សណ្ឋាគារ មេគង្គដូលហ្វីន មានបន្ទប់ស្នាក់នៅ ភោជនីយដ្ឋាន និងសាលប្រជុំ ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ជាប់មាត់ទន្លេ។

៤. សណ្ឋាគារ ឧត្តមសម្បត្តិ៍ មានបន្ទប់ស្នាក់នៅ និងភោជនីយដ្ឋាន ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ជាប់មាត់ទន្លេ។
៥. សណ្ឋាគារ ឡាក់ឡាយវើល៍ មានបន្ទប់ស្នាក់នៅ និងសាលប្រជុំ ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ។
៦. សណ្ឋាគារ ឆ្នេរទន្លេ មានបន្ទប់ស្នាក់នៅ និងភោជនីយដ្ឋាន ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ជាប់មាត់ទន្លេ។
៧. សណ្ឋាគារ មហាឧត្តម មានបន្ទប់ស្នាក់នៅ និងភោជនីយដ្ឋាន ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ជាប់មាត់ទន្លេ។
៨. សណ្ឋាគារ រីវើល៍ដូហ្វីន មានបន្ទប់ស្នាក់នៅ និងភោជនីយដ្ឋាន ស្ថិតនៅសង្កាត់អូរឬស្សី ក្រុងក្រចេះ។
៩. សណ្ឋាគារ មុំប្រជាប្រិយ មានបន្ទប់ស្នាក់នៅ និងភោជនីយដ្ឋាន ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ជាប់បេនឡានខេត្ត។

១០. សណ្ឋាគារ ផ្សោតមាស មានបន្ទប់ស្នាក់នៅ និងម៉ាស្សា ស្ថិតនៅសង្កាត់អូរឬស្សី ក្រុងក្រចេះ។
១១. សណ្ឋាគារ សន្តិភាព មានបន្ទប់ស្នាក់នៅ ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ជាប់មាត់ទន្លេ និងកំពង់ផែ។
១២. សណ្ឋាគារ ជ័យសម្បត្តិ៍ មានបន្ទប់ស្នាក់នៅ ស្ថិតនៅសង្កាត់អូរឬស្សី ក្រុងក្រចេះ។
១៣. សណ្ឋាគារ ចម្ប៉ាពេជ្រ មានបន្ទប់ស្នាក់នៅ ភោជនីយដ្ឋាន និងសាលប្រជុំ ស្ថិតនៅទីរួមស្រុកស្នួល។

១៤. សណ្ឋាគារ ថាច់ ខៀវ មានបន្ទប់ស្នាក់នៅ ស្ថិតនៅឃុំ ២ធ្នូ ស្រុកស្នួល ទល់មុខវិមាន ឈ្នះឈ្នះ ២ធ្នូ។
១៥. សណ្ឋាគារ ឡីរីឡេស ឌីឆ្លូង មានបន្ទប់ស្នាក់នៅ និងភោជនីយដ្ឋាន នៅឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


