សេដ្ឋកិច្ច
ការកក់បន្ទប់ស្នាក់នៅតាមគោលដៅទេសចរណ៍មានតិចតួច ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ការកក់បន្ទប់ផ្ទះសំណាក់ សណ្ឋាគារសម្រាប់ស្នាក់របស់ភ្ញៀវទេសចរក្នុងស្រុកនៅតាមគោលដៅទេសចរណ៍មួយចំនួន មានតិចតួចក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

បុគ្គលិកផ្នែកលក់ នៅផ្ទះសំណាក់មណ្ឌលគិរី កញ្ញា លីណា បានប្រាប់ថា ការកក់បន្ទប់ស្នាក់នៅក្នុងឱកាសបុណ្យភ្ជុំសម្រាប់ភ្ញៀវទេសចរមានតិចតួច។
ចំណែក អ្នកស្រី ម៉ាលីស បុគ្គលិកនៅសណ្ឋាគារ La Palmeraie d’Angkor Charming Hotel នៅខេត្តសៀមរាប បានឱ្យដឹងដែរថា ការកក់បន្ទប់ស្នាក់នៅសម្រាប់បុណ្យភ្ជុំបិណ្ឌសឹងតែគ្មាននោះទេ ដោយសារបញ្ហាសេដ្ឋកិច្ច។
ចំណែកបុគ្គលិកផ្នែកលក់នៅខេត្តព្រះសីហនុក៏បានបង្ហើបថា ការកក់បន្ទប់ស្នាក់នៅមិនច្រើននោះទេ។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៧ ខែកញ្ញានេះថា ទម្លាប់ភ្ញៀវទេសចរក្នុងស្រុកមិនសូវមានការកក់ទុកមុនទេ ខណៈពួកគាត់អាងថា មិនសូវមានភ្ញៀវទេសចរ។
លោក ធួន ស៊ីណាន បញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌ ១៥ ថ្ងៃនេះ ជាបុណ្យប្រពៃណីជាតិ ហើយជាបុណ្យសាសនា ដែលប្រជាជនកម្ពុជាមានទម្លាប់មួយគឺមានលុយ ឬមិនមានលុយ គឺគាត់ត្រូវតែបំពេញកិច្ចរបស់គាត់ហើយ ម្យ៉ាងទៀតពួកគាត់តែតែធ្វើដំណើរទៅស្រុកកំណើតដើម្បីជួបជុំញាតិមិត្តឪពុកម្ដាយ បងប្អូន ជាទម្លាប់ដូចបុណ្យចូលឆ្នាំ ហើយការដើរកម្សាន្ត ទម្លាប់ជនជាតិយើងគាត់តែងតែដើរ។

លោក ធួន ស៊ីណាន បន្ថែមថា៖ «ខ្ញុំគិតថា ១០០% ប្រាកដជាមានការដើរលេងកម្សាន្ត ប៉ុន្តែគ្រាន់តែតិច និងច្រើន យើងមិនទាន់អាចស្មានដឹងនៅឡើយ ឆ្នាំ ២០២៤ នេះសេដ្ឋកិច្ចធ្ងន់ជាងឆ្នាំមុន អញ្ចឹងពួកគាត់អាចប្ដូរគោលដៅ ដោយដើររយៈពេលខ្លី វិលល្ងាច ដើម្បីទប់ទល់ចំណូលសេដ្ឋកិច្ចរបស់ខ្លួន»៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


