សេដ្ឋកិច្ច
ការកក់បន្ទប់ផ្ទះសំណាក់ សណ្ឋាគារ កើនឡើង នៅចំពេលជិតឆ្លងឆ្នាំថ្មី
តាមការអះអាងរបស់បុគ្គលិកសណ្ឋាគារ ផ្ទះសំណាក់ នៅតាមតំបន់ទេសចរណ៍ខាន់ៗ ដូចជាខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប និងតំបន់ទេសចរណ៍មួយចំនួនទៀតបានឱ្យដឹងថា ការកក់បន្ទប់ផ្ទះសំណាក់ សណ្ឋាគារសម្រាប់ស្នាក់នៅមានការកើនឡើងបន្តិច នៅចំពេលជិតឆ្លងឆ្នាំសកលឆ្នាំ ២០២៤ ឆ្លងចូលឆ្នាំ ២០២៥នាចុងសប្តាហ៍នេះ។

កញ្ញា ម៉ាលីស បុគ្គលិកផ្នែកលក់ នៅសណ្ឋាគារ La Palmeraie d’Angkor Charming Hotel ខេត្តសៀមរាប បានឱ្យដឹងថា ការកក់បន្ទប់ស្នាក់នៅមានកំណើនពោលគឺមានភ្ញៀវជិតពេញសម្រាប់ដំណាច់ឆ្នាំនេះ និងដើមឆ្នាំ ២០២៥។
កញ្ញា ទេវី បុគ្គលិកនៅសណ្ឋាគារ Rambutan Hotel & Resort បានឱ្យដឹងដែរថា ការកក់បន្ទប់ស្នាក់នៅ សម្រាប់ដំណាច់ឆ្នាំនេះ មានកំណើនច្រើន ដែលមានទាំងភ្ញៀវក្នុងស្រុក និងបរទេស។

ដោយឡែក អ្នកនាង ស្រី មុំ បុគ្គលិកនៅសណ្ឋាគារ SARA VOAN ក្នុងខេត្តកែប បានប្រាប់ថា ការកក់បន្ទប់ស្នាក់នៅមានកំណើនគួរសម គ្រាន់តែមិនរវល់ជាប់រហូត អ្នកកក់បន្ទប់មានចម្រុះជាតិសាសន៍ មានទាំងបរទេស និងទេសចរណ៍ក្នុងស្រុក។
យោងតាមក្រសួងទេសចរណ៍ ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុបប្រមាណ ៦ លាននាក់ កើន ២២% និងទេសចរជាតិបានធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេសប្រមាណ ២០ លាននាក់ កើនឡើង ១៩,៧% ក្នុងនោះតំបន់ឆ្នេរសមុទ្រមានទេសចរជាតិប្រមាណ ៨ លាននាក់ កើន ១២,៥% និងទេសចរបរទេសប្រមាណ ៤២ ម៉ឺននាក់ កើន ១០,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣៕


អត្ថបទ៖ ឡេង ដេត
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា២២ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


