ព័ត៌មានអន្ដរជាតិ
ថៃ គ្រោងចេញច្បាប់អាជីវកម្មហិរញ្ញវត្ថុថ្មី ដើម្បីទាក់ទាញការវិនិយោគបន្ថែម
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បាននិយាយកាលពីថ្ងៃសុក្រទី១៩ ខែកក្កដាថា ប្រទេសថៃគ្រោងនឹងដាក់ចេញនូវច្បាប់អាជីវកម្មហិរញ្ញវត្ថុថ្មីមួយ ដើម្បីទាក់ទាញមូលនិធិបរទេស និងសម្រួលដល់វិស័យវិនិយោគ។

លោក Paopoom Rojanasakul បានប្រាប់ថា ច្បាប់នេះនឹងបង្កើតភ្នាក់ងារ “ច្រកចេញចូលតែមួយ” ដែលទទួលខុសត្រូវក្នុងការកំណត់បទប្បញ្ញត្តិ និងចេញអាជ្ញាប័ណ្ណសម្រាប់ផ្នែកហិរញ្ញវត្ថុសំខាន់ៗ ដើម្បីគាំទ្រដល់គោលបំណងរបស់ប្រទេសថៃក្នុងការក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក។
លោកបានបន្ថែមថា វិស័យសំខាន់ៗគឺ វិស័យធនាគារ មូលបត្រ និស្សន្ទវត្ថុ ទ្រព្យសកម្មឌីជីថល និងការធានារ៉ាប់រង ហើយរដ្ឋាភិបាលនឹងដាក់សេចក្ដីព្រាងច្បាប់នេះទៅកាន់សភានៅចុងឆ្នាំ២០២៤។
ចំណែកឯ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ក៏បានឲ្យដឹងដែរថា ការក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ នឹងផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចប្រទេសថៃ ដោយមិនចាំបាច់ប្រើថវិកាវិនិយោគ ហើយនឹងផ្តល់ផលចំណេញយ៉ាងច្រើនតាមរយៈការទាក់ទាញមូលនិធិ ធនធានមនុស្ស និងចំណេះដឹងចូលក្នុងប្រទេស៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


