ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនក្ស័យធននៅជប៉ុន កើនឡើងខ្លាំងមិនធ្លាប់មានក្នុងរយៈពេល១០ឆ្នាំ
សម្រាប់ឆមាសដំបូងនៅឆ្នាំ២០២៤ តួលេខនៃការក្ស័យធនរបស់បណ្ដាក្រុមហ៊ុននានានៅក្នុងប្រទេសជប៉ុន បានកើនឡើងចំនួន ២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះគឺជាកម្រិតខ្ពស់មួយមិនធ្លាប់មាន ដោយសារតែការកើនឡើងនៃថ្លៃចំណាយ កង្វះកម្លាំងពលកម្ម និងការធ្លាក់ចុះនៃការគាំទ្រផ្នែកហិរញ្ញវត្ថុ។

បើយោងតាមរបាយការណ៍ស្ទង់មតិថ្មីៗដោយក្រុមហ៊ុនស្រាវជ្រាវឥណទាន Teikoku Databank របស់ប្រទេសជប៉ុន ចំនួននៃការក្ស័យធនសរុបចាប់ពីខែមករាដល់ខែមិថុនា បានហក់ឡើងដល់ ៤ ៨៨៧ក្រុមហ៊ុន ដែលជាចំនួនខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ២០១៤។ ទិន្នន័យបានបង្ហាញថា នៅក្នុងវិស័យឧស្សាហកម្មសេវាកម្ម មានចំនួនក្ស័យធនច្រើនជាងគេគឺ ១ ២២៨ក្រុមហ៊ុន បន្ទាប់មកគឺក្រុមហ៊ុនលក់រាយដែលមាន ១ ០២៩ក្រុមហ៊ុន និងវិស័យសំណង់មាន ៩១៧ក្រុមហ៊ុន។
ក្រោយពីវិស័យឯកជន និងស្ថាប័នហិរញ្ញវត្ថុដែលសហការជាមួយរដ្ឋាភិបាលជប៉ុនដែលបានដកចេញនូវគោលការណ៍កម្ចីគ្មានការប្រាក់ និងគ្មានទ្រព្យបញ្ចាំ នៅអំឡុងពេលផ្ទុះមានជំងឺរាតត្បាតកូវីដ១៩ បណ្ដាសហគ្រាសធុនតូចជាច្រើន ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងបំផុត។ ទន្ទឹមនោះ វិស័យសេដ្ឋកិច្ចកាន់តែឆ្ពោះទៅរកភាពស្មុគស្មាញថែមទៀត ដោយសារការបន្តធ្លាក់ចុះនៃប្រាក់យ៉េន ខណៈកំពុងមានការកើនឡើងនៃការចំណាយថ្លៃដើម និងកង្វះខាតកម្លាំងពលកម្ម។
ក្រុមហ៊ុន Teikoku បានព្យាករថា ដោយសារតម្រូវការប្រើប្រាស់របស់បុគ្គលនីមួយៗមានការធ្លាក់ចុះ ចំនួននៃការក្ស័យធនរបស់ក្រុមហ៊ុនត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត ដែលអាចលើសពី ១ម៉ឺនក្រុមហ៊ុន សម្រាប់ឆ្នាំ២០២៤នេះ។ របាយការណ៍ បានឲ្យដឹងទៀតថា គ្រាន់តែនៅក្នុងខែមិថុនា ក្រុមហ៊ុនជប៉ុនចំនួន ៨០៧ក្រុមហ៊ុន បានចាប់ផ្តើមដំណើរការលក់ឡៃឡុងក្រុមហ៊ុន ដែលជាតួលេខកើនឡើងរយៈពេល ២៦ខែជាប់ៗគ្នា៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


