ព័ត៌មានអន្ដរជាតិ
ចូ បៃដិន ទាយទុករឿងម្យ៉ាងនឹងកើតឡើង បើ ត្រាំ ចាញ់ឆ្នោត
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានទាយទុកជាមុនថា បើសិនជាលោក ដូណាល់ ត្រាំ ចាញ់ឆ្នោតនាខែវិច្ឆិកាមែននោះ បេក្ខជនខាងគណបក្សសាធារណរដ្ឋរូបនេះ នឹងមិនព្រមឲ្យការផ្ទេរអំណាចនៅខែមករាឆ្នាំ២០២៥ ប្រព្រឹត្តទៅប្រកបដោយសន្តិវិធីនោះទេ។

ក្នុងបទសម្ភាសជាមួយពិធីករ Robert Costa របស់ទូរទស្សន៍ CBS និងជាបទសម្ភាសលើកដំបូងរបស់លោក បៃដិន ចាប់តាំងពីការដកខ្លួនមិនឈរឈ្មោះបោះឆ្នោត, ប្រធានាធិបតីអាមេរិកវ័យ៨១ឆ្នាំរូបនេះនិយាយថា «ប្រសិនបើ ត្រាំ ចាញ់! ខ្ញុំមិនជឿទាល់តែសោះថា នឹងមានការផ្ទេរអំណាចដោយសន្តិវិធី»។
លោក បៃដិន អះអាងបែបនេះ ដោយសំដៅទៅការព្រមានរបស់លោក ត្រាំ កាលពីខែមីនាដែលថា បើគាត់ចាញ់ការបោះឆ្នោតឆ្នាំ២០២៤មែន ច្បាស់ជាមានការបង្ហូរឈាមជាក់ជាមិនខានឡើយ ហើយលោក បៃដិន ចាត់ទុកថានេះជាការញុះញង់ឲ្យមានអំពើហិង្សាផ្នែកនយោបាយ។

ការលើកឡើងរបស់លោក បៃដិន នេះផងដែរ គឺកើតឡើងចំពេលបេក្ខជនគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ កំពុងបញ្ឆេះសង្គ្រាមពាក្យសម្តីជាមួយគ្នាយ៉ាងក្តៅគគុក។ កាលពីខែមុន លោក បៃដិន បានចេញអំពាវនាវឲ្យបន្ធូរបន្ថយសីតុណ្ហភាពនៅក្នុងនយោបាយអាមេរិក ក្រោយពេលលោក ត្រាំ ត្រូវគេប៉ុនប៉ងធ្វើឃាត។
អតីតប្រធានាធិបតីអាមេរិក ប៊ិះនឹងត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅឯការជួបជុំជាមួយអ្នកគាំទ្រក្នុងរដ្ឋ Pennsylvania ប៉ុន្តែជាសំណាងមួយក្នុង១លានគ្រោះថ្នាក់ គ្រាប់កាំភ្លើងបែរជាហោះចំស្លឹកត្រចៀករបស់គាត់ទៅវិញ ដោយបណ្តាលឲ្យគាត់ ត្រូវរបួសស្រាលប៉ុណ្ណោះ។

រម្លឹកទៅកាលពីអាណត្តិមុន នៅពេលលោក ត្រាំ ចាញ់ការបោះឆ្នោតឆ្នាំ២០២០ ក្រោមដៃលោក បៃដិន, គាត់បានជំរុញអ្នកគាំទ្រឲ្យចេញក្បួនបាតុកម្មនៅវិមានកាពីតូល ដែលជាទី គណបក្សប្រជាធិបតេយ្យត្រូវបានប្រកាសជាអ្នកឈ្នះឆ្នោតផ្លូវការនៅថ្ងៃទី៦ខែមករាឆ្នាំ២០២១។
គេចាំមិនភ្លេចឡើយ កាលនោះ អ្នកគាំទ្រលោកត្រាំ បាននាំគ្នាបើកការវាយប្រហារដ៏ឃោរឃៅ ជាលទ្ធផល បណ្តាលឲ្យមនុស្សចំនួន៥នាក់បាត់បង់ជីវិត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Pelosi ជាមនុស្សសំខាន់ម្នាក់ធ្វើឲ្យលោក Biden ដកបេក្ខភាពពីការបោះឆ្នោតប្រធានាធិបតី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


