ព័ត៌មានអន្ដរជាតិ
Los Angeles ជួបគ្រោះរញ្ជួយដី បង្កការភ្ញាក់ផ្អើល
BBC ចុះផ្សាយថា នៅថ្ងៃអង្គារទី១៣ខែសីហាឆ្នាំ២០២៤ គ្រោះរញ្ជួយដីកម្រិត៤.៤រ៉ិចទ័រ បានវាយប្រហារទីក្រុង Los Angeles នៃរដ្ឋ California ដោយធ្វើឲ្យរង្គើដល់ផ្ទះសម្បែង និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។

ដំបូងឡើយ ការរញ្ជួយដីនេះត្រូវគេប៉ាន់ប្រមាណថាមានកម្រិត ៤.៧រ៉ិចទ័រ ប៉ុន្តែក្រោយមកក៏ត្រូវបន្ទាបមកនៅត្រឹម ៤.៤ រ៉ិចទ័រវិញ។
យោងតាមទីភ្នាក់ងារភូមិសាស្រ្តអាមេរិក ហៅកាត់ USGS, ចំណុចកណ្តាលនៃការរញ្ជួយនេះគឺជិតសង្កាត់ Highland Park ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីសញ្ញា Hollywood ដ៏ល្បីល្បាញ ហើយទីក្រុង Pasadena និង Glendale នៅក្បែរនោះ ក៏ដូចជាផ្លូវទាំងអស់ឆ្ពោះទៅកាន់តំបន់ឆ្នេរដូចជា Manhattan Beach និង El Segundo ក៏ញ័រផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ USGS និយាយថា មិនមានការព្រមានពីរលកយក្សស៊ូណាមិទេ ហើយក្រុមមន្ត្រីក៏មិនទាន់ចេញសេចក្តីរាយការណ៍អំពីការខូចខាតណាមួយដែរ។
សូមបញ្ជាក់ថា នេះមិនមែនលើកដំបូងឡើយដែល Los Angeles ជួបគ្រោះរញ្ជួយដី ពោលគឺប៉ុន្មានសប្តាហ៍ចុងក្រោយ តំបន់នេះក៏ជួបប្រទះការរញ្ជួយដីកម្រិត៤និង៥រ៉ិចទ័រប៉ុន្មានលើកដែរ ដោយក្នុងនោះរួមមាននៅទីក្រុង Grapevine និង Bakersfield កាលពីសប្តាហ៍មុន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ជប៉ុន ជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់ ទាញសញ្ញាព្រមានរលកយក្សស៊ូណាមិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


