Connect with us

ព័ត៌មានអន្ដរជាតិ

​ព្យុះស៊ីក្លូនត្រូពិច Shanshan វាយ​ប្រហារ​ជប៉ុន​ បណ្តាល​ឱ្យ​ស្លាប់​​និ​ង​ប៉ះពាល់​រាប់លាន​នាក់​

បានផុស

នៅ

មនុស្ស​៧នាក់បាន​ស្លាប់និងហេដ្ឋារចនសម្ព័ន្ធ​ខូច​ខាត​​យ៉ាងធ្ងន់​​ក្នុង​ប្រទេសជប៉ុនដោយសារ​ព្យុះស៊ីក្លូនត្រូពិច Shanshan ដែល​មាន​ឥទ្ធិពល​​​ខ្លាំង​កាល​ពីថ្ងៃអាទិត្យ​ បន្ទាប់ពីវាបានបោកបក់ចេញពីឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគកណ្តាលប្រទេសជប៉ុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០២ខែកញ្ញានេះ។

(រូបភាព៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារឧតុនិយមជប៉ុនបានបន្តព្រមានអំពីការរអិលបាក់ដី ទឹកជំនន់ និងការកើនឡើងកម្រិតទឹកនៅក្នុងទន្លេនានានៅភាគខាងលិច និងភាគខាងកើតប្រទេសជប៉ុន ដោយលើកឡើងពីការកើនឡើងហានិភ័យបំណាក់ដីជាច្រើនចាប់តាំងពីព្យុះនេះបានវាយប្រហារឆ្នេរសមុទ្រភាគខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍។

ទីភ្នាក់ងារនេះ​ក៏បានឲ្យដឹងដែរថា នៅផ្នែកប៉ាស៊ីហ្វិកនៃភាគខាងកើតប្រទេសជប៉ុន លក្ខខណ្ឌបរិយាកាសមិនស្ថិតស្ថេរដែលបណ្តាលមកពីពពកភ្លៀងជុំវិញព្យុះស៊ីក្លូនត្រូពិច និងសំណើមពីប្រព័ន្ធសម្ពាធខ្ពស់ប៉ាស៊ីហ្វិក បានបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះ។

(រូបភាព៖ EPA)

ឥទ្ធិពលរបស់ព្យុះ​ Shanshan បានធ្វើឲ្យសេវាកម្មផ្សេងៗនៅក្នុងប្រទេសជប៉ុនដូចជាផ្លូវរថភ្លើងជាដើមបានផ្អាកដំណើរការជាបណ្ដោះអាសនុ្ន។ យោងតាមទីភ្នាក់ងារព័ត៌មាន Kyodo មានមនុស្សចំនួន៧នាក់ហើយបានស្លាប់ដោយសារ​តែ​ឥទ្ធិពលរបស់ព្យុះនេះដែលបានបោកបក់នៅក្នុងទីក្រុង Fukuoka ភាគនិរតីនៃប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យ។

បើយោងតាមការសិក្សាដែលបានចេញផ្សាយកាលពីខែកក្កដា Shanshan និងបោកបក់ទៅទិសខាងកើត និងបានហក់មកលើតំបន់ធំ ៗ ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង បង្កឱ្យមានការរអិលបាក់ដី និងការព្រមានទឹកជំនន់រាប់រយគីឡូម៉ែត្រ ខណៈព្យុះទីហ្វុងនៅក្នុងតំបន់បាននិងកំពុងកៀកនឹងឆ្នេរសមុទ្រ កាន់តែខ្លាំងឡើងកាន់តែលឿន និងអូសបន្លាយលើដី។

ដោយសារតែជាការប្រែប្រួលអាកាសធាតុ ព្យុះនានានឹងនាំមកនូវការបំផ្លិចបំផ្លាញកាន់តែខ្លាំងដល់ប្រទេសជប៉ុន ហើយព្យុះនាពេលខាងមុខបានជំរុញឱ្យអាជ្ញាធរជប៉ុនចេញការប្រកាសអាសន្នខ្ពស់បំផុតរបស់ពួកគេនៅក្នុងតំបន់មួយចំនួន ដោយមនុស្សជាង៥លាននាក់ត្រូវបានជម្លៀសចេញ ទោះបីជាមិនច្បាស់ថាវាមានឥទ្ធិពលខ្លាំងប៉ុណ្ណាក៏ដោយ៕

(រូបភាព៖ EPA)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម