ព័ត៌មានអន្ដរជាតិ
បុរសវ័យ៧១ឆ្នាំរងការចោទពីបទរកបុរស៧២នាក់រំលោភប្រពន្ធរយៈពេលជិត១០ឆ្នាំ
បុរសម្នាក់ត្រូវបានតុលាការកាត់ទោសនៅប្រទេសបារាំងពីបទដាក់ថ្នាំសណ្ដំរួចចាប់រំលោភប្រពន្ធព្រមទាំងរៀបចំឱ្យបុរសរាប់សិបនាក់ទៀតចាប់រំលោភប្រពន្ធខ្លួនឯងថែមទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBCនៅថ្ងៃទី០៣ខែកញ្ញានេះ។
ជនជាប់ចោទមានឈ្មោះ Dominique P អាយុ៧១ឆ្នាំត្រូវបានចោទប្រកាន់ពីបទជ្រើសរើសមនុស្សចម្លែកតាមអ៊ីនធឺណិតឱ្យមកផ្ទះរបស់គាត់និងរំលោភផ្លូវភេទលើជនរងគ្រោះដែលជាប្រពន្ធរបស់ខ្លួនអស់រយៈពេលជាងមួយទសវត្សរ៍។ ជនរងគ្រោះដែលបច្ចុប្បន្នមានអាយុ៧២ឆ្នាំ ទើបតែដឹងពីការរំលោភបំពានក្នុងឆ្នាំ២០២០ បន្ទាប់ពីទទួលបានដំណឹងពីប៉ូលិស។
មេធាវីរបស់ជនរងគ្រោះ Antoine Camus បាននិយាយថា ស្ត្រីរូបនេះមិនបានដឹងពីការរំលោភបំពានម្តងណាឡើយដោយសារនាងតែងតែត្រូវបានដាក់ថ្នាំសណ្ដំ ខណៈករណីនេះបានធ្វើឲ្យប្រទេសបារាំងរន្ធត់ចំពោះទំហំធំនៃឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរនេះ ខណៈការកាត់ក្តីនេះនឹងក្លាយជា «ទុក្ខសោកដ៏អាក្រក់បំផុត»សម្រាប់នារីរងគ្រោះ ព្រោះវាជាលើកទីមួយដែលនាងឃើញភស្តុតាងវីដេអូនៃការរំលោភបំពាននេះក្នុងរយៈជាង១០ឆ្នាំមកនេះ។
ជនត្រូវចោទ Dominique P ដែលត្រូវជាប្ដីត្រូវបានប៉ូលីសស៊ើបអង្កេតបន្ទាប់ពីឧប្បត្តិហេតុមួយនៅក្នុងខែកញ្ញាឆ្នាំ ២០២០ នៅពេលដែលសន្តិសុខម្នាក់បានចាប់បុរសរូបនេះបាននៅពេលដែលគាត់លួចថតសំពត់របស់ស្ត្រីបីនាក់នៅក្នុងមជ្ឈមណ្ឌលផ្សារទំនើបមួយ។
បន្ទាប់មកប៉ូលីសបានរកឃើញរូបភាព និងវីដេអូរាប់រយសន្លឹករបស់ប្រពន្ធរបស់គាត់នៅលើកុំព្យូទ័ររបស់គាត់ ដែលនាងហាក់ដូចជាសន្លប់។ រូបភាពទាំងនោះត្រូវបានបង្ហាញពីការវាយដំរាប់សិបដងនៅក្នុងផ្ទះរបស់ប្ដីប្រពន្ធទាំងពីរ ខណៈការរំលោភបំពានបានចាប់ផ្តើមតាំងពីឆ្នាំ២០១១។
អ្នកស៊ើបអង្កេតក៏បានរកឃើញការសន្ទនារបស់ Dominique P ដែលបានជ្រើសរើសមនុស្សចម្លែកឱ្យមកផ្ទះរបស់ពួកគេ និងរំលោភប្រពន្ធរបស់គាត់ ខណៈ Dominique P បានសារភាពចំពោះអ្នកស៊ើបអង្កេតថា គាត់បានផ្តល់ឱ្យប្រពន្ធរបស់គាត់នូវថ្នាំសណ្ដំដ៏មានថាមពល រួមទាំងថ្នាំកាត់បន្ថយការថប់អារម្មណ៍។
ប៉ូលិសបានកំណត់អត្តសញ្ញាណការរំលោភសេពសន្ថវៈយ៉ាងហោចណាស់ចំនួន៩២ករណីដែលប្រព្រឹត្តដោយបុរស៧២ នាក់ ក្នុងនោះ៥០នាក់ត្រូវបានកំណត់អត្តសញ្ញាណ និងចោទប្រកាន់ ហើយកំពុងជំនុំជម្រះជាមួយបុរសជាប្តី។
រដ្ឋអាជ្ញាបារាំង បាននិយាយថា គាត់ត្រូវបានចោទប្រកាន់ពីបទចូលរួមក្នុងការចាប់រំលោភ ថតវីដេអូ និងលើកទឹកចិត្តបុរសផ្សេងទៀត រំលោភប្រពន្ធរបស់ខ្លួនដោយប្រើភាសាមិនសមរម្យ។ ជនជាប់ចោទរំលោភសេពសន្ថវៈ ដែលមានអាយុចន្លោះពី២៦ទៅ៧៤ឆ្នាំ មកពីគ្រប់មជ្ឈដ្ឋាន ដែលភាគច្រើនចូលរួមក្នុងការរំលោភបំពានម្តង ខ្លះបានចូលរួមរហូតដល់ ៦ដង។ នេះបើយោងតាមរដ្ឋអាជ្ញា។
ជនត្រូវចោទ Dominique P ក៏ធ្លាប់ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត និងរំលោភនៅឆ្នាំ១៩៩១ តែគាត់បដិសេធ និងប៉ុនប៉ងរំលោភនៅឆ្នាំ១៩៩៩ ដែលគាត់បានសារភាពបន្ទាប់ពីការធ្វើតេស្ត DNA ។
ការកាត់ក្តីដែលកំពុងធ្វើឡើងនៅ Parc des Expositions ក្នុងទីក្រុង Avignon ភាគខាងត្បូងប្រទេសបារាំង នឹងត្រូវបន្តរហូតដល់ថ្ងៃទី ២០ខែធ្នូ ខណៈ AFP បានរាយការណ៍ថា កាលពីថ្ងៃចន្ទដែលជាថ្ងៃបើកសវនាការ ស្ត្រីជនរងគ្រោះរូបនេះបានឡើងទៅតុលាការដោយមានគាំទ្រពីកូនៗទាំងបីរបស់នាង៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


