Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្តចំនួន២របស់ឡាវ ក៏នឹងត្រូវព្យុះវាយប្រហារដែរ ចុងសប្តាហ៍នេះ

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ Vientiane Times កាលពីថ្ងៃអង្គារទី១៧ខែកញ្ញាឆ្នាំ២០២៤, ខេត្តចំនួន២របស់ប្រទេសឡាវ នឹងត្រូវព្យុះវាយប្រហារនៅចុងសប្តាហ៍នេះ។

(រូបថត៖ Teuan Vlp)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានឧតុនិយមនិងជលសាស្ត្រឡាវ​ បានឲ្យដឹងថា ព្យុះត្រូពិកនេះ កំពុងឆ្លងកាត់ប្រទេសហ្វីលីពីនក្នុងល្បឿន ៣៥ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបើតាមការព្យាករ វានឹងមកវាយប្រហារខេត្ត Khammuan និង Savannakhet នៅថ្ងៃទី ២០-២១ ខែកញ្ញា។

ស្របពេលជាមួយនឹងការចេញសេចក្តីប្រកាសនេះ អាជ្ញាធរឡាវ ក៏ព្រមានឲ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្តទាំងពីរ ត្រូវត្រៀមលក្ខណៈនិងប្រុងប្រៀបទប់ទល់ជាមួយព្យុះផងដែរ ហើយត្រូវបានតាមដានព័ត៌មានឲ្យជាប់លាប់។

មិនត្រឹមប៉ុណ្ណឹង ឡាវក៏អំពាវនាវឲ្យប្រជាជន ត្រូវត្រៀមខ្លួនជម្លៀសផងដែរ ប្រសិនបើមានករណីបន្ទាន់ណាមួយកើតឡើង ព្រោះថា អ្វីៗមិនអាចដឹងមុនឡើយ។

(រូបថត៖ Bangkok Post)

មិនមែនតែឡាវទេ សូម្បីតែនៅប្រទេសថៃក៏បានចេញការព្រមានដែរថា នៅថ្ងៃសុក្រនេះ ព្យុះកំបុតត្បូងមួយនឹងមកវាយប្រហារ ដោយប៉ះពាល់ខ្លាំងតំបន់លើតំបន់ឦសាន។

អគ្គនាយករង និងជាអ្នកនាំពាក្យនាយកដ្ឋានឧតុនិយម លោក Thanasit Iam-ananchai បាននិយាយថា ប្រព័ន្ធវិសម្ពាធទាបនៅប៉ែកខាងជើងសមុទ្រចិនខាងត្បូង កំពុងវិវឌ្ឍទៅជាព្យុះកំបុតត្បូង ហើយនឹងចូលមកដល់ភាគឦសានប្រទេសថៃនៅថ្ងៃសុក្រ ឬអាចឆាប់ជាងនេះក៏ថាបាន។

ឥទ្ធិពលរបស់វា នឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ភ្លាមៗ និងបំណាក់ដី ហើយវាក៏នឹងបណ្តាលឲ្យមានផលប៉ះពាល់ដល់ភាគខាងត្បូងនិងកណ្តាលប្រទេសថៃផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម