ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីថៃបញ្ជាឱ្យរដ្ឋមន្ត្រី២រូបចុះទៅពិនិត្យកន្លែកកើតហេតុភ្លើងឆេះឡានក្រុង
នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បញ្ជាឱ្យរដ្ឋមន្ត្រីទៅពិនិត្យទីតាំងភ្លើងឆេះរថយន្តក្រុងដឹកសិស្សសាលានិងគ្រូបង្រៀនជាង៤០ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់២៣នាក់ ដោយបានកា្លយជាហេតុការណ៍ដ៏រន្ធត់នៅថ្ងៃទី១ខែតុលា។

យោងតាមការផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី២ខែតុលានេះ នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បាននិយាយថា លោកស្រីបានណែនាំដល់រដ្ឋមន្ត្រីពាក់ព័ន្ធ ឱ្យចុះទៅពិនិត្យទីតាំងនៃអគ្គិភ័យឆេះរថយន្តក្រុងដឹកសិស្សសាលាដ៏សោកនាដកម្ម ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២៣នាក់ស្លាប់។
រដ្ឋមន្ត្រីទាំងនោះរួមមានឧបនាយករដ្ឋមន្ត្រីពីររូប គឺរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Anutin Charnvirakul និងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន Suriya Juangroongruangkit ក៏ដូចជាអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Sabida Thaiset ដែលមកពី Uthai Thani ដែលជាខេត្តដូចគ្នាជាមួយសិស្សនៅលើឡានក្រុង។
ថ្លែងអំពីឧប្បត្តិហេតុនៅលើបណ្តាញសង្គម Instagram ផ្ទាល់ខ្លួនរបស់នាង អ្នកស្រី ផែថងថាន បាននិយាយថា៖«ខ្ញុំដឹងច្បាស់អំពីឧប្បត្តិហេតុភ្លើងឆេះរថយន្តក្រុងពីខេត្ត Uthai Thani ដែលដឹកសិស្សទៅបំពេញទស្សនកិច្ចទៅកាន់ទីក្រុងបាងកក ហើយបានជួបឧបទ្ទវហេតុនៅលើផ្លូវ Vibhavadi Rangsit បណ្តាលឲ្យមានអ្នកស្លាប់និងរបួស»។
សាររបស់នាយករដ្ឋមន្ត្រីថៃបន្តថា៖«ក្នុងនាមជាម្តាយ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះគ្រួសារអ្នករងរបួស និងបានស្លាប់»។
នៅពេលអ្នកសារព័ត៌មានព្យាយាមសួរនាយករដ្ឋមន្ត្រីអំពីគំនិតរបស់លោកស្រីចំពោះស្ថានការណ៍នោះ នាយករដ្ឋមន្ត្រីមិនបានឆ្លើយតប ហើយដើរចេញពីប្រព័ន្ធផ្សព្វផ្សាយយ៉ាងលឿនដោយមិននិយាយអ្វីទាំងអស់។
គេសង្កេតឃើញនាងជូតទឹកភ្នែកដោយក្រដាសជូតមុខ មុននឹងចូលទៅក្នុងវិមានរដ្ឋាភិបាលយ៉ាងលឿន។
សេចក្តីរាយការណ៍បញ្ជាក់ថា នៅពេលឮហេតុការណ៍នេះ អ្នកស្រី ផែថងថាន ស្រក់ទឹកភ្នែក ខណៈនាងមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង ដែលកុមារក្នុងវ័យនោះ មិនអាចជួយខ្លួនឯងបាន ក្នុងសោកនាដកម្មបែបនេះ។ ឡានក្រុងដែលដឹកកុមារ៣៨នាក់ចាប់ពីអាយុមត្តេយ្យដល់វ័យជំទង់និងគ្រូបង្រៀន៦នាក់បានឆេះនៅតាមផ្លូវក្នុងដំណើរទស្សនកិច្ចសិក្សាទៅទីក្រុងបាងកកកាលរសៀលថ្ងៃទី១តុលា៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


