Connect with us

ព័ត៌មានអន្ដរជាតិ

​ប្រជាជន​អាមេរិក​ទំនង​លំបាកសម្រេច​ចិត្ត​​ក្នុង​ការ​បោះឆ្នោត​​ប្រធាធិបតី​ទី​៤៧​​

បានផុស

នៅ

ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​​ទី​៤៧​នៅ​ថ្ងៃ​​ទី​៥​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​​នឹង​ក្លាយ​ជា​របត់​​​​​នយោបាយ​សកលលោក​ ក្នុង​ពេលដែល​សង្គ្រាម អំពើហិង្សា​នយោបាយ ​និង​ជម្លោះ​​​នានា ​កើត​​​រីករាល​ដាល​​​​នៅស្ទើរ​ជុំវិញ​សកល​លោក​​។ ក្នុង​បរិបទ​​ដ៏ស្មុគស្មាញ​នេះ ​ប្រជាជន​អាមេរិក​​​អាច​​​លំបាក​​​​ក្នុង​ការ​សម្រេចចិត្ត​​ជ្រើសរើស​ប្រធានាធិបតី​ជា​ង​ការបោះឆ្នោត​​លើក​មុនៗ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រជាជន​អាមេរិក​​២៤៤​លាន​នាក់​​​មានសិទ្ធិ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០២៤ ខណៈដែល​ឆ្នាំ​២០២០ ប្រជាជន​អាមេរិក​​ចេញ​ទៅ​បោះ​ឆ្នោត​មាន​ប្រមាណ​៦៦,៦​ភាគរយ។ ប្រើសិន​បើ​ការ​ចេញ​ទៅបោះឆ្នោត​ខ្ពស់​បែបនោះ​ទៀត ចំនួន​អ្នកទៅ​បោះឆ្នោត​​​នឹង​មាន​ចំនួន​​ច្រើន​ជាង​​១៦២​​លាន​នាក់។

ប្រជាជន​សហរដ្ឋ​អាមេរិក​​​អាច​លំបាក​ក្នុងការ​សម្រេច​ចិត្ត​ថាតើ​​បេក្ខជ​ន​រូប​ណា​​ដែលខ្លួន​ត្រូវ​បោះឆ្នោត​ឱ្យ​​ ដោយសារ​តែ​​​ លោកស្រី​ កាម៉ាឡា ហារីស ជាបេក្ខជន​នារី​ដ៏​មានសក្តានុពល​មួយ​រួប​​ក្នុង​ពេល​នេះ ដែល​អាច​ឲ្យ​ប្រជាជន​អាមេរិក​ចង់ភ្លក់​រស​​ជាតិ​នៃ​ការ​ដឹកនាំ​របស់​ប្រធានាធិបតីស្រី​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត​សហរដ្ឋអាមេរិក ប៉ុន្តែ​សង្គ្រាម​​ទាំងឡាយ​​ដែល​កំពុង​កើត​ឡើង​ក្នុង​អាណត្តិរបស់​លោកស្រី​ដឹកនាំ​ជាមួយ​លោក ចូ បៃដិន។​

ក្នុង​បរិបទ​នៃ​សង្គ្រាម​​ស្ទើរ​តែ​ពាស​ពេញ​សកល​លោកបែបនេះ បេក្ខភាព​របស់​លោក​ ដូ ណាល់ ត្រាំ​ ក៏​មាន​សក្តានុពល​សម្បើម​​ណាស់​ដែរ​ដោយសារ​ក្នុងរយៈកាល​កន្លង​មក​នេះ លោក ដូណាល់ ត្រាំ បាន​បង្ហាញ​ពី​វិធី​បញ្ចប់​សង្គ្រាម​នានា ​ជាពិសេស​សង្គ្រាម​នៅអ៊ុយក្រែន​​ដែល​ចាប់​ផ្តើម​ដោយ​ភាគីរុស្ស៊ី។​

​សង្គ្រាម​កំពុង​កើតឡើង​នៅ​អ៊ុយក្រែន​ដោយ​មាន​អាមេរិក​ជាអ្នក​គាំទ្រ​ ប្រយុទ្ធ​តទល់​​ជាមួយប្រទេសរុស្ស៊ី។ សង្គ្រាម​មួយ​ផ្លូវ​ដ៏សំខាន់​ទៀត គឺ​សង្គ្រាមរវាង​អ៊ីស្រាអែល​ និងក្រុម​ហាម៉ាស ហេសបូឡា ហ៊ូធី និង ប្រទេស​អ៊ីរ៉ង់ នៅតំបន់​មជ្ឈិមបូព៌ា ដែល​សង្គ្រាម​នេះ​សុទ្ធតែ​មានអាមេរិក​នៅ​ខាងក្រោយខ្នង​របស់​អ៊ីស្រាអែល។​

​​​ការ​បោះឆ្នោត​នៅសហរដ្ឋ​អាមេរិក​​ដំបូង​ឡើយ​​មាន​លក្ខណៈ​ដូច​នឹង​ការ​ប្រកួតប្រជែង​​ក្នុង​ឆ្នាំ​២០២០ដែរ ប៉ុន្តែ​​​​វា​បាន​ផ្តាស់ប្តូរ​វិញ​ដោយសារ​តែ​​ប្រធានាធិបតី​ ចូ បៃ​ដិន បាន​បោះ​បង់​​បេក្ខភាព​ចូល​ប្រកួត​ប្រជែង​​កៅ​អី​នៅសេតវិមាន ដោយ​ទម្លាក់​ទៅ​ឲ្យ​បេក្ខភាព​ លោកស្រី កាម៉ាឡា ហារីស ដែល​ជា​​អនុប្រធានាធិបតីវិញ​​​​។

គណបក្ស​ប្រជា​ធិបតេយ្យ ក្រោម​ការ​ដឹក​នាំ​​របស់​​​លោក​ ចូ បៃ​ដិន​ បាន​ធ្លាក់​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​​នៅ​មុន​​​ទី​២១​ខែកក្កដា ពេល​ដែល​លោក​សម្រេច​ចិត្ត​បោះបង់​​ការ​ប្រកួត​ប្រជែង​នេះ ដោយ​​យល់​ព្រម​​​តែង​តាំង​ លោកស្រី​ កាម៉ាឡា ហារីស ជំនួស​វិញ។ ចាប់​ពី​ពេល​នោះ​ហើយ​ ​លោកស្រី ហារីស​ បាន​ទាញ​ប្រជាប្រិយភាព​នៃ​បក្ស​នេះ​​ឡើង​វិញ​។

ចាប់​តាំងពីរបេក្ខភាព​ប្រកួតប្រជែងទាំង​ពីរ​​ លោក ដូណាល់ ត្រាំ ​តំណាង​គណបក្ស​សាធារណៈរដ្ឋ និង លោកស្រី កាម៉ាឡា ហារីស​ តំណាង​គណបក្ស​ប្រជាធិបតេយ្យ និង ទទួលបាន​ការ​តែង​តាំង​​ជាផ្លូវ​​​ការ​​ពី​សមាជ​បក្ស​​របស់ខ្លួន​រៀងៗ​ខ្លួន​កាល​ពីខែ​​​កក្កដា​និង​ខែសីហា​រៀង​គ្នា លទ្ធ​ផល​នៃ​ការ​ស្ទង់មតិ​​អំពី​ការ​បោះឆ្នោត​​របស់​អ្នក​ទាំង​គឺ​ប្រកៀក​ប្រកិត​គ្នាជានិច្ច។

នៅ​ពេល​ថ្ងៃ​បោះឆ្នោត​​​កាន់តែ​ជិត​មក​ដល់ ​​លទ្ធផល​​នៃ​ការ​​​ស្ទង់មតិ​ត្រូវ​បាន​បង្ហាញ​ជាបន្ត​បន្ទាប់​ ដោយ​​​​​បង្ហាញ​នូវ​​ឥទ្ធិពល​​​​នៃ​​ការ​ធ្វើយុទ្ធនាការ​សម្រាប់​ការប្រណាំង​ប្រជែង​​​សម្រាប់​​កៅ​អី​នៅ​​សេតវិមាន។ ប្រជាជន​​អាមេរិក​អាច​ពិបាក​ក្នុងការ​សម្រេច​ថាតើ​បេក្ខជន​មួយ​ណា​ដែលខ្លួន​ត្រូវ​​​បោះឆ្នោត​ឱ្យ​ ដោយសារ​តែ​បេក្ខជន​ទាំង​ពី​​សុទ្ធ​តែ​​មានសក្តានុពល​ និង​ប្រជាប្រិយភាព​រៀងៗ​ខ្លួន​ក្នុងការ​ស្ទង់​មតិ​ជុំវិញ​កា​របោះឆ្នោត​​កន្លង​មក។

មាន​ការ​ផ្សព្វផ្សាយ​​ជា​ច្រើន​​​​លើក​ឡើង​ថា ​​លោកស្រី កាម៉ាឡា ហារីស នាំ​មុខ​​លោក​ដូណាល់ ត្រាំ ជា​ប្រចាំ​​ចាប់​តាំង​ពី​លោកស្រី​​បាន​ចូល​ប្រកួត​ប្រជែង​​​ នៅ​ចុង​ខែ​កក្កដា។ លទ្ធ​ផល​នៃ​ការ​ស្ទង់​មតិ​តាម​អនឡាញ បង្ហាញ​ឃើញ​ថា លោកស្រី ហារីស​ បាន​ដឹកមុខ​​​​លោក​ត្រាំ ២​ភាគរយ​ ដោ​យ​មាន​ចំនួន​៤៨ភាគរយ ខណៈលោក ដូណាល់ ត្រាំ មាន​ចំនួន​៤៦​​ភាគរយ។

បេក្ខភាព​ប្រធានាធិបតី​ទាំងពីរ​បាន​ជួប​ជជែក​ផ្ទាល់​មុខ​គ្នា​ម្តង​កាល​ពីថ្ងៃទី​១០ខែ​​កញ្ញា​​នៅ​រដ្ឋ Pennsylvania ដែល​មាន​ប្រជាជន​​៦៧​លាន​​នាក់​តាមដាន។ ឆ្លងកាត់​ការ​ជជែកដេញដោល​​សាធារណៈ​លើក​ដំបូង​​របស់​​​បេក្ខជន​ប្រធានាធីបតី​ទាំង​ពីរ ប្រជា​ប្រិយភាព​​របស់​បេក្ខជន​​ទាំងពីរ​​​​នៅតែ​រក្សាភាព​ប្រកៀក​ប្រកិត​គ្នា​ជាដរាប៕​

រ៉ាន់​​ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម