ព័ត៌មានអន្ដរជាតិ
EU ដាក់ទណ្ឌកម្មអ៊ីរ៉ង់ ព្រោះលួចដឹកមីស៊ីលឲ្យរុស្ស៊ី
ក្រុមហ៊ុន និងបុគ្គលមួយចំនួននៃប្រទេសអ៊ីរ៉ង់ បានរងការដាក់ទណ្ឌកម្មពីសហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី១៤ខែតុលា ជុំវិញការចោទប្រកាន់ដែលថា ទីក្រុងតេហេរ៉ង់បានចូលដៃចូលជើងក្នុងការដឹកជញ្ជូនមីស៊ីលប៉ាលិស្ទិក និងដ្រូនទៅឲ្យរុស្ស៊ី ទុកធ្វើសង្គ្រាមលុកលុយអ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេសរបស់ EU បានអនុម័តការដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន៧ ដោយក្នុងនោះមានទាំងក្រុមហ៊ុនអាកាសចរណ៍ Iran Air និងបុគ្គលចំនួន ៧នាក់ ដូចជា អនុរដ្ឋមន្ត្រីការពារជាតិ លោក Seyed Hamzeh Ghalandari ព្រមទាំងមន្ត្រីជាន់ខ្ពស់ប៉ុន្មានរូបនៃកងកម្លាំង Quds នៃឆ្មាំបដិវត្តន៍អ៊ីរ៉ង់។
ក្រុមហ៊ុន និងបុគ្គលដែលរងទណ្ឌកម្ម នឹងត្រូវបានបង្កកទ្រព្យសកម្ម និងហាមមិនឲ្យធ្វើដំណើរទៅកាន់បណ្ដាប្រទេសនៃសហភាពអឺរ៉ុប។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានសារទរការអនុម័តទណ្ឌកម្មដោយប្លុកទាំងមូល ហើយបានបង្ហោះសារនៅលើបណ្ដាញសង្គម X ថា៖ «ការគាំទ្ររបស់របបអ៊ីរ៉ង់ចំពោះសង្គ្រាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន គឺមិនអាចទទួលយកបាន ហើយត្រូវតែបញ្ឈប់»។
អ៊ីរ៉ង់ច្រានចោលការចោទប្រកាន់របស់លោកខាងលិច ហើយថា ខ្លួនមិនបានបញ្ជូនមីស៊ីលឲ្យរុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែននោះទេ។
យ៉ាងណា បើយោងតាមរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បុគ្គលិកយោធារុស្ស៊ីរាប់សិបនាក់បានទទួលការហ្វឹកហ្វឺននៅក្នុងប្រទេសអ៊ីរ៉ង់ លើការប្រើប្រាស់មីស៊ីល Fath-360 ដែលមានរយៈចម្ងាយ១២០គីឡូម៉ែត្រ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


