ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល៖ ហេសបូឡាលាក់លុយ និងមាសជាង៥០០លានដុល្លារនៅលេណដ្ឋានក្រោមមន្ទីរពេទ្យ
យោធាអ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃទី២១ខែតុលាថា ក្រុមសកម្មប្រយុទ្ធហេសបូឡា កំពុងលាក់មាស និងលុយជាង៥០០លានដុល្លារនៅក្នុងលេណដ្ឋានសម្ងាត់ស្ថិតនៅក្រោមមន្ទីរពេទ្យ al-Sahel នៅរដ្ឋធានីបេរូត ប្រទេសលីបង់។

អ៊ីស្រាអែល បានប្រាប់ថា លេណដ្ឋាននេះ ត្រូវបានបង្កើតឡើងដោយអតីតមេដឹកនាំក្រុមហេសបូឡាគឺលោក Hassan Nasrallah ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមដែនអាកាសរបស់អ៊ីស្រាអែលកាលពីខែកញ្ញា។ យ៉ាងណា បើតាមអ្នកនាំពាក្យកងកម្លាំង IDF លោក Daniel Hagari អ៊ីស្រាអែលពុំទាន់មានបំណងបើកការវាយប្រហារទៅលើលេណដ្ឋាននោះនៅឡើយទេ។
លោក Hagari បាននិយាយថា៖ «លេណដ្ឋានមានចេតនាសាងសង់ឡើងនៅក្រោមដីមន្ទីរពេទ្យ ហើយវាមានផ្ទុកនូវមាសនិងប្រាក់ច្រើនជាងកន្លះពាន់លានដុល្លារ។ លុយទាំងនោះគួរតែត្រូវយកទៅប្រើប្រាស់ជួយសង្គ្រោះប្រទេសលីបង់ តែវាត្រូវប្រើដើម្បីជួយក្រុមហេសបូឡាទៅវិញ»។

លេណដ្ឋានរបស់ហេសបូឡា មានបន្ទប់ជាច្រើន ដែលប្រើប្រាស់សម្រាប់ការស្នាក់នៅរយៈពេលវែង និងកន្លែងសម្រាប់បញ្ជាប្រតិបត្តិការរបស់ក្រុមសកម្មប្រយុទ្ធ។ លោក Hagari បានស្នើឲ្យមន្ត្រីលីបង់ចុះទៅត្រួតពិនិត្យទីតាំងមួយកន្លែងនោះ។
កន្លងមក កងកម្លាំង IDF បានចោទប្រកាន់ក្រុមហេសបូឡា និងក្រុមហាម៉ាស ដែលសុទ្ធតែជាក្រុមមានការគាំទ្រដោយអ៊ីរ៉ង់ ថាបានលួចលាក់សព្វាវុធ និងក្រុមភេវកររបស់ខ្លួននៅទីតាំងសំខាន់ៗដូចជា សាលារៀន និងមន្ទីរពេទ្យ ជាដើម។
អ្នកនាំពាក្យអ៊ីស្រាអែល បានបញ្ជាក់ថា ការផ្គត់ផ្គង់ហិរញ្ញវត្ថុស្នូលរបស់ហេសបូឡា ធ្វើឡើងដោយអង្គភាព Al-Qard Al-Hasan។ ចំណែកឯអ៊ីរ៉ង់វិញ បានផ្ទេរលុយលក់ប្រេងបាននៅប្រទេសស៊ីរី ទៅឲ្យក្រុមហេសបូឡាតាមរយៈការបញ្ជូនវ៉ាលីពោរពេញដោយមាស និងប្រាក់ដឹកតាមយន្តហោះទៅស្ថានទូតអ៊ីរ៉ង់នៅទីក្រុងបេរូត៕


ដោយ៖ ឈាង
ចុចអាន៖ អ៊ីស្រាអែល វាយប្រហារក្បែរមន្ទីរពេទ្យលីបង់ សម្លាប់មនុស្សបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


