ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល វាយប្រហារក្បែរមន្ទីរពេទ្យលីបង់ សម្លាប់មនុស្សបន្ថែមទៀត
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃអង្គារទី២២ខែតុលាឆ្នាំ២០២៤, កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារក្បែរមន្ទីរពេទ្យធំរបស់រដ្ឋាភិបាលលីបង់ នៅភាគខាងត្បូងទីក្រុងបេរូត ដោយសម្លាប់មនុស្សចំនួន៥នាក់ ក្នុងនោះមានទាំងកុមារម្នាក់ផងដែរ។

ក្រសួងសុខាភិបាលលីបង់អះអាងថា ការវាយប្រហារនោះគឺត្រូវចំណតរថយន្តនៃមន្ទីរពេទ្យRafik Hariri University ខណៈក្រៅពីអ្នកស្លាប់ ក៏មានមនុស្ស២៤នាក់ ត្រូវរបួសផងដែរ។
ត្បិតតែមុនពេលវាយប្រហារ អ៊ីស្រាអែលបានព្រមានឲ្យមនុស្សចាកចេញពីទីតាំងចំនួន១៣កន្លែងក៏ពិតមែន ប៉ុន្តែក្នុងសេចក្តីប្រកាសនោះ គឺមិនមានបញ្ជាក់ឈ្មោះមន្ទីរពេទ្យនេះទេ។

ការវាយប្រហារនេះកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងកម្លាំងរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បើកការវាយប្រហារនៅទូទាំងប្រទេសលីបង់ កំណត់គោលដៅជាពិសេសលើសាខារបស់ធានា Al-Qard al-Hassan ដែលខ្លួនចោទថា ជាប្រភពផ្គត់ផ្គង់ដល់ក្រុមសកម្មប្រយុទ្ធហេសបូឡា។
មន្ត្រីចារកម្មអ៊ីស្រាអែលជាន់ខ្ពស់ ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ការវាយប្រហារនេះ ដោយសារធនាគារ គឺជាបក្សពួករបស់ក្រុមហេសបូឡា ដែលជួយលុយកាក់ដល់ចលនាសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ ហើយថែមទាំងជួយទិញអាវុធឲ្យទៀតផង។

ការវាយប្រហារនេះទៀតសោត ក៏កើតឡើងត្រឹមមួយថ្ងៃដែរ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin លើកឡើងថា តួលេខជនស៊ីវិលស្លាប់ក្នុងសង្គ្រាមអ៊ីស្រាអែល-ហេសបូឡា នៅប្រទេសលីបង់ ពិតជាខ្ពស់ខ្លាំងណាស់ ហើយជំរុញឲ្យអ៊ីស្រាអែល បន្ថយដៃបន្តិចទៅ ជាពិសេសនៅក្នុង និងជុំវិញទីក្រុងបេរូត។
សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់លីបង់, តួលេខមនុស្សស្លាប់ដោយការវាយប្រហារអាកាសរបស់អ៊ីស្រាអែលលើលីបង់ ចាប់តាំងពីជម្លោះអ៊ីស្រាអែល-ហេសបូឡាផ្ទុះឡើងមក បានកើនឡើងដល់ ២ ៤៥២នាក់ហើយ ខណៈ ១១ ៤៩៥នាក់រងរបួស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លើកនេះ អ៊ីស្រាអែល បើកការវាយប្រហារ កំណត់គោលដៅលើធនាគារ ទូទាំងប្រទេសលីបង់
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


